ភ្នំពេញ ៖ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងហាងផឹកស៊ីយីហោ។
ស្ដ្រី២នាក់រងការចោទប្រកាន់ថា ចាប់ពង្រត់ក្មេងប្រុសអាយុ ២ឆ្នាំយកពីស្រុកល្វាឯមមកលាក់ទុកនៅ ហាងផឹកស៊ីយីហោ“ឆែលស៊ី” មានទី តាំងនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ តែត្រូវបែក ការណ៍ដោយសារក្មេងប្រុសអាយុ៧ឆ្នាំ ម្នាក់ទៀតទៅរាយការណ៍ក្រុមគ្រួសារ ក្មេងប្រុសរងគ្រោះទើបសមត្ថកិច្ចឈាន ដល់ការឃាត់ខ្លួននិងរកឃើញក្មេងប្រុស អាយុ២ឆ្នាំប្រគល់ឱ្យក្រុមគ្រួសារវិញ ។
ស្ដ្រី ទាំង២នាក់ដែលរងការចោទ ប្រកាន់ពាក់ព័ន្ធករណីចាប់ពង្រត់នោះ មានឈ្មោះ សំ កញ្ញាដាលីន អាយុ២៦ឆ្នាំ ត្រូវជាបងប្អូនជាមួយក្រុមគ្រួសារក្មេង ប្រុសអាយុ២ឆ្នាំ កន្លងមកធ្លាប់បម្រើការងារនៅក្នុងហាងផឹកស៊ីយីហោ“ឆែល ស៊ី” ប៉ុន្ដែហាងនេះបានផ្អាកដំណើរការ ៣ខែហើយ និងម្នាក់ទៀតមានឈ្មោះ ស៊ុំ ស្រីណែត អាយុ៣១ឆ្នាំ ជាមិត្ដភក្ដិនឹងគ្នា។
មិនទាន់ដឹងថា ជាករណីចាប់ពង្រត់មនុស្សឬករណីអ្វីនោះទេ សមត្ថ កិច្ចគ្រាន់តែសហការជាមួយនគរបាល ស្រុកល្វាឯមដែលជាម្ចាស់ករណី។ ការ រកឃើញក្មេងអាយុ២ឆ្នាំដែលនាំពីល្វា ឯមមកលាក់ទុកនៅក្នុងហាឆែលស៊ីនេះ បន្ទាប់ពីក្មេងប្រុសម្នាក់ទៀតអាយុ ប្រហែល៧ឆ្នាំត្រឡប់ពីច្បារអំពៅទៅផ្ទះ នៅល្វាឯមហើយនិយាយប្រាប់ម្ដាយក្មេង ប្រុសអាយុ២ឆ្នាំ។
ពេលទទួល បានព័ត៌មានពីល្វាឯម សមត្ថកិច្ចក៏ចុះទៅកាន់ហាងផឹកស៊ីឆែលស៊ី ហើយឃាត់ខ្លួនស្ដ្រីទាំង២នាក់និង ក្មេងប្រុសអាយុ២ឆ្នាំមកសាកសួររួច ហើយបញ្ជូនបន្ដទៅឱ្យម្ចាស់ករណីនៅ ស្រុកល្វាឯមដើម្បីចាត់ការបន្ដ ។ ចំណែកម្ចាស់ហាងផឹកស៊ីយីហោឆែលស៊ី មិនបាននៅទេ គឺបិទអាជីវកម្ម៣ខែមកហើយ ដោយមានការអាណិតអាសូរក៏ឱ្យស្ដ្រី ទាំង២នាក់នោះស្នាក់នៅបណ្ដោះអាសន្ន ដូចឱ្យមើលហាងផងដែរ ករណីនេះម្ចាស់ ទីតាំងមិនដឹងទេ ព្រោះគាត់មិននៅទុកហាងចោល៕