ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ត​កាមរី​បា​ឡែ​ន​បុក​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX 300 រង​ការខូចខាត​ទាំងពីរ​គ្រឿង

រថយន្ត​កាមរី​បា​ឡែ​ន​បុក​គ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX 300 រង​ការខូចខាត​ទាំងពីរ​គ្រឿង

ភ្នំពេញ៖ រថយន្ត​ពីរ​គ្រឿង​ត្រូវ​រង​នៅ​ការខូចខាត​ទាំងសងខាង ដោយសារតែ​ម្ចាស់​រថយន្ត​​ឱ្យ​បើកបរ​មិនចេះ​អធ្យាស្រ័យ​គ្នា​ពេលមកដល់​ចំណុច​ផ្លូវ​កោង។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ២០​នាទី​​យប់​ថ្ងៃទី​១០ ខែកក្កដា​ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៤៣២ កែង​ផ្លូវ​លេខ ១០៥ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។

​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នកដំណើរ​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា មុនពេល កើតហេតុ​គេ​សង្កេតឃើញ រថយន្ត​កាមរី​បា​ឡែ​ន ១​គ្រឿង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8782​បើកបរ​ដោយ​បុរស​ម្នាក់​យ៉ាង​លឿន  ធ្វើដំណើរ​តាម​បណ្តោ​យ​ផ្លូវ​១០៥​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​៤៣២​ស្ថិតក្នុង​សង្កាត់​បឹងត្របែក​ក៏បាន​ជ្រុល​ទៅបុក​ចំក្បាល​ផ្នែក​ខាងឆ្វេង​រថយន្ត​ឡិច​ស៊ី​ស​RX​300 ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7589 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ ៤៣២ ក្នុងទិសដៅ​ពី​លិចទៅ​កើត  បណ្តាលឱ្យ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​គាប​ជាប់​គ្នា​រង​ការខូចខាត​ទាំងសងខាង​តែ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងរបួស​ឡើយ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយសារ​ភាគី​ទាំង ២ បើក​បរក្នុង​ល្បឿន​លឿន​ដូចគ្នា ជាពិសេស​ពួកគេ​បើកបរ​មិនចេះ​អធ្យាស្រ័យ និង​យោង​យល់​​គ្នា ទើបបាន ជា​ដល់​ចំណុច​ផ្លូវកែង មិន​បន្ថយល្បឿន​ជ្រុល​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​​បែបនេះ​បណ្តាល​ឲ្យ​ទ្រព្យ​របស់គេ​ទាំង ២​ភាគី ត្រូវ​ខូចខាត​និង​ខាតបង់។

​ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់៕ ដោយ​៖​ទុយ បញ្ញា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya