ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះស្រាវជ្រាវអ្នកមានលុយ មានអំណាចឆ្លៀតឱកាស ឃុបឃិតគ្នាកាប់ឆ្ការ ទន្រ្ទានយកដីរដ្ឋចែកគ្នាលក់

អង្គភាពប្រឆាំងអំពើពុករលួយ គួរចុះស្រាវជ្រាវអ្នកមានលុយ មានអំណាចឆ្លៀតឱកាស ឃុបឃិតគ្នាកាប់ឆ្ការ ទន្រ្ទានយកដីរដ្ឋចែកគ្នាលក់

ខេត្តកំពង់ឆ្នាំង ៖ ដោយមានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនចេញផ្សាយរឿងដីព្រៃតំបន់បី ដែលជាជំរកត្រីពងកូននៅក្នុងអតិតដែនឡូត៍លេខ ១០A ជាច្រើន ហិកតា ដែលអ្នកមានលុយមានអំណាច ឆ្លៀតឱកាសឃុបឃិតកាប់ឆ្ការទន្រ្ទានយកចែកគ្នាលក់ជារៀងរាល់ឆ្នាំ ដោយពុំមានការទប់ស្កាត់នៅលើទឹកដី

ស្រុកកំពង់លែង ។

 

ដោយមានមតិប្រជាពលរដ្ឋ នឹងសហគមន៍ នេសាទ ជាច្រើនធ្វើការរិៈគន់ទៅលើអស់ លោក មន្ត្រីជំនាញខេត្ត នឹងមន្ត្រី ក្នុងស្រុកកំពង់លែង ចុះដាក់ស្លាកហាមឃាត់ ស្ងាត់ៗ ហាក់ដូចជាមានអាថ៌

កំបាំងព្រោះសហគមន៍នេសាទ ជាច្រើននាក់នៅក្នុង ឃុំ ស្វាយរំពារ អត់ហៅឲ្យចូលរួមនោះទេ ហើយកន្លែងខ្លះយកស្លាកទៅដាក់ កន្លែងខ្លះទៀតអត់យកស្លាកទៅដាក់នោះទេប្រជាពលរដ្ឋជាច្រើនរង់ចាំមើល ។

 

មតិដដែលនោះបានបន្តទៀតថា ដីព្រៃលិចទឹកនៅក្នុងកន្លែងអភិរក្សត្រីមេពូជកន្លងមកធ្លាប់បានដាក់ស្លាក ហាមឃាត់ជាច្រើនកន្លែងតែពុំមានប្រសិទ្ធិភាពនោះទេ ត្រូវបានអ្នកមានលុយមានអំណាចជួល

កម្មករ កាប់ព្រៃ នឹងលើកជាទ្រនំលលករួចរាល់អស់ហើយ ប្រជាពលរដ្ឋ នឹងសហគមន៍ ក្នុង ឃុំ ស្វាយរំពារ

អ្នកណាក៏ស្គាល់ លោក កឹក ហៃ ជាប្រធានសហគមន៍ នេសាទ ឃុំ ស្វាយរំពារ ហើយ

ពួកគាត់ក៏បានដឹង ថា លោក កឹក ហៃ ប្រធានសហគមន៍ មនដីជាច្រីនកន្លែង នៅ

ក្នុងកន្លែងអភិរក្សត្រីមេពូជ នឹងតំបន់បី ។

យោងតាមប្រភព ព័ត៌មានពីកូនចៅ សហគមន៍ តូចតាច បានឲ្យដឹងថា មានប្រជាពលរដ្ឋជាច្រើនក្នុង ឃុំ ស្វាយរំពារ កំពង់ឃ្លាំចាំមើលដីព្រៃតំបន់បី ដែលជាជំរកត្រីពងកូន នៅចំណុច រាំងចាប នឹងចំ

ណុច ពាមរៈតូច ដែលស្ថិតក្នុង ភូមិ តាឡាត់ ឃុំ ស្វាយរំពារ ស្រុកកំពង់លែងខេត្ត

កំពង់ឆ្នាំង ។

 

ប្រភពដដែលនោះបានបន្តទៀតថា ប្រជាពលរដ្ឋជាច្រើនកំពង់ឃ្លាំចាំមើលដីព្រៃនៅចំណុច រាំងចាប នឹងចំណុច

ពាមរៈតូច កន្លងមកកម្លាំងចម្រុះខេត្ត នឹងកម្លាំងចម្រុះស្រុកចុះដាក់ស្លាកហាមឃាត់ស្ងាត់ៗ

អត់ហៅសហគមន៍ចូលរួមនោះទេ ហើយការដាក់ស្លាក់នោះ គឺដាក់ដោយកន្លែងខ្លះដាក់ ស្លាកហាមឃាត់កន្លែង ខ្លះអត់ដាក់ស្លាកហាមឃាត់នោះទេ ដីដែលអត់ដាក់ស្លាកហាមឃាត់រាល់ថ្ងៃនេះគឺបានរត់ការរួច រាល់អស់ហើយប្រជាពលរដ្ឋពួកគាត់រង់ចាំ មើលបើដីនោះបានធ្វើ ដីពួកគាត់ក៏បានធ្វើដែរ ព្រោះជាដីព្រៃដូចគ្នា។

ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកកំពង់លែងរង់ចាំមើលអង្គភាព ប្រឆាំងអំពើពុករលួយ តើមានប្រសិទ្ធិភាព កម្រិតណាក្នុងការចាត់វធានការទៅលើមន្ត្រីខិលខូច ដែលនៅពីក្រោយខ្នងការកាប់ទន្រ្ទានដីព្រៃតំបន់បី យកចែកគ្នាលក់នៅលើទឹកដីឃុំ ស្វាយរំពារ ។    តែប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកកំពង់លែងអត់ខ្លាចអង្គភាពប្រឆាំងអំពើលួយខ្លាចតែពួយរលីង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya