ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ដោះលែងមន្ត្រីកងរាជអាវុធហត្ថ ដែលដកកាំភ្លើងវាយក្បាលមន្ត្រីយោធាបែកក្បាល ក្រោមការ…..

ដោះលែងមន្ត្រីកងរាជអាវុធហត្ថ ដែលដកកាំភ្លើងវាយក្បាលមន្ត្រីយោធាបែកក្បាល ក្រោមការ…..

 (កណ្ដាល)៖  ហេតុការណ៍ប៉ះគ្នានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយជនសង្ស័យបានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាជនដៃដល់ឈ្មោះ ជា សង្ហា អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិស្នាពីមុខ

ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងចាប់យក បានមាន

អាវុធខ្លី ម៉ាក K54 ចំនួន០១ដើម, បង់១, គ្រាប់ចំនួន៨គ្រាប់។ រីឯជនរងគ្រោះឈ្មោះ លាង សុធី អាយុ២៦ឆ្នាំ មុខរបរយោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ពេលជិះមកដល់ផ្លូវកៅស៊ូ ក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដី និងគ្នារឿងភ្លើងចាំងភ្នែក។ បន្ទាប់មកជនសង្ស័យ ក៏បានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាម ចំនួន១កន្លែង។ ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ស្វាយជ្រុំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី។

ប៉ុន្តែបើតាមការឲ្យដឹងនគរបាលសុំមិនបញ្ចេញឈ្មោះ ករណីហិង្សានេះ ត្រូវបានសម្របសម្រួលគ្នាដោយមេធំទាំងសងខាង ដោយយល់ព្រមបញ្ចប់រឿងត្រឹមនេះ មិនរករឿងគ្នាបន្តទៀតនោះទេ ខណៈគេពុំបានដឹងថា ការសម្របសម្រួលគ្នានេះ ខាងជនរងគ្រោះទទួលទទួលបានសំណងឬយ៉ាងណានោះទេ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya