ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀន នៅកំពង់ឆ្នំាង

ឃាត់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀន នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖  នៅវេលាម៉ោង១៤និង៥៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ កូ គីឡាប( ហៅអូន) ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ពីបទចែកចាយនិងរក្សាទុកសារធាតុញៀនខុសច្បាប់ដោយដកហូតបានវត្ថុតាងរួមមាន  ៖
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក )ចំនួន ៤២កញ្ចប់ ទម្ងន់៣៦,៩៤ក្រាម , ម៉ូតូម៉ាក VINER ពណ៌ខ្មៅ១គ្រឿង (គ្មានស្លាកលេខ) ,ទូរស័ព្ទដៃ២គ្រឿង ,កាបូបលុយចំនួន១។
ចម្លើយសារភាពរបស់ជនសង្ស័យនេះ កម្លាំងជំនាញបានធ្វើការសុំពន្លាតដែនសមត្ថកិច្ចដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំងពីរ នៅវេលាថ្ងៃដដែលនោចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្ចើការឃាត់ខ្លួនជនសង្ស៏យ១នាក់ ទៀតឈ្មោះ ចាប វុទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើហើយដកហូតបាននូវវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា ( ម៉ាទឹកកក) ចំនួន ២កញ្ចប់ទម្ងន់១៦,២៧ក្រាម, ម៉ូតូ១ គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ -8752 ,ទូរស័ព្ទដៃ២គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនិតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya