ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » បង្ក្រាបជនជួញដូរគ្រឿងញៀន ជាជនជាតិវៀតណាម និងដកហូតថ្នាំញៀន ១១គីឡូក្រាម នៅស្វាយរៀង

បង្ក្រាបជនជួញដូរគ្រឿងញៀន ជាជនជាតិវៀតណាម និងដកហូតថ្នាំញៀន ១១គីឡូក្រាម នៅស្វាយរៀង

 (ស្វាយរៀង)៖  ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ ជាជនជាតិវៀតណាម រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់១១គីឡូក្រាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

សមត្ថិកិច្ចបានបន្តថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលព្រំដែនលេខ១៦៩-១៧០ ស្តិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាន នគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដោយបានចាប់ជនសង្ស័យតែម្តង។

ជនសង្ស័យឈ្មោះង្វៀង ហុងផុក ជនជាតិវៀតណាម និងរឹបអូសវត្ថុតាងថ្នាំញៀនចំនួន១១ដុំធំ ទម្ងន់១១គីឡូក្រាម (គិតទាំងសំបកវេចខ្ចប់) ម៉ូតូ១គ្រឿង ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព នាំគ្រឿងញៀនឆ្លង ដែនទៅកាន់ប្រទេសវៀតណាម៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya