ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន មន្ត្រី​អាវុធហត្ថ​ដូនពេញ​ម្នាក់ បន្ទាប់ពីដក​កាំភ្លើងខ្លី ​វាយ​ក្បាល​មន្ត្រី​យោធា​ត្រែទ័ព​ម្នាក់

ឃាត់ខ្លួន មន្ត្រី​អាវុធហត្ថ​ដូនពេញ​ម្នាក់ បន្ទាប់ពីដក​កាំភ្លើងខ្លី ​វាយ​ក្បាល​មន្ត្រី​យោធា​ត្រែទ័ព​ម្នាក់

ខេត្តកណ្ដាល ៖ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ករណី​អំពើ​ហិង្សា​មួយ​ចំណុច​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល រវាង​មន្ត្រី​យោធា​ត្រែទ័ព និង​មន្ត្រី​កងរាជអាវុធហត្ថ វាយ​គ្នា ប​ណ្តោ​ល​ឲ្យ​មាន​របួស​ស្នាម ។
ជន​រង​គ្រោះ​នាក់​ឈ្មោះ លាង សុធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​(​កងកិត្តិយស​ត្រែទ័ព​) មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល (​របួស​បែកក្បាល​១​កន្លែង​) ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ជា សង្ហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ (​អង្គភាព​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌដូនពេញ​) មាន​ទីលំនៅ​ភូមិ​ស្នា​ពីមុខ ឃុំ ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ ដំបង (​ឃាត់ខ្លួន​) ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី ម៉ាក​K54.១​ដើម -​បង់​០១ – គ្រាប់​៨​គ្រាប់ ។
​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ពេល​ជិះ​មក​ដល់​ផ្លូវ​កៅស៊ូ​ក៏​ជួប​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា រឿង​ភ្លើង​ម៉ូតូ​ចាំង​ភ្នែក បន្ទាប់​មក​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​វាយ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​១​កន្លែង ។
ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya