ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ បានប៉ុនប៉ងចាប់រំលោភកូនបង្កើតខ្លួនឯង តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះ (មិនបានសម្រេច) ស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាង

ជនសង្ស័យម្នាក់ បានប៉ុនប៉ងចាប់រំលោភកូនបង្កើតខ្លួនឯង តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះ (មិនបានសម្រេច) ស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាង

 (ស្ទឹងត្រែង)៖  កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យជាឪពុកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ជនសង្ស័យជាឪពុកមានឈ្មោះ អាត អាង អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនបង្កើតឈ្មោះ អ.ម.ន អាយុ១៥ ឆ្នាំ(អនីតិជន) រស់នៅជាមួយឪពុកបង្កើត ក្នុងភូមិឃុំកើតហេតុខាងលើ។

នៅយប់កើតហេតុម៉ោង ៥ទៀបភ្លឺ ជនសង្ស័យជាឪពុក បានធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនស្រីខ្លួនឯងបង្កើត តែដោយសារកូនស្រីស្លៀកខោជាច្រើនជាន់ និងមានការរើបម្រះ (មិនបានសម្រេច) ស្រែកឲ្យគេជួយ ទើបផ្អើលដល់អ្នកជិតខាងរាយការណ៍ និងដល់សមត្ថកិច្ច ក៏មកធ្វើការឃាត់ខ្លួនតែម្តង។

ជនសង្ស័យជាឪពុក ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាមគ្គី ធ្វើការឃាត់ខ្លួនធ្វើរបាយការណ៍ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya