ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » ករណីហិង្សាមួយ បណ្ដាលឱ្យបុរស៣នាក់របួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពឈ្លោះប្រកែកគ្នានិងបានវ៉ៃតប់គ្នា ជាមួយនឹងសន្តិសុខអគារបុគ្គលិកស្នាក់នៅរបស់ក្រុមហ៊ុនកាស៊ីណូខ្សាច់សរ នៅព្រះសីហនុ

ករណីហិង្សាមួយ បណ្ដាលឱ្យបុរស៣នាក់របួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពឈ្លោះប្រកែកគ្នានិងបានវ៉ៃតប់គ្នា ជាមួយនឹងសន្តិសុខអគារបុគ្គលិកស្នាក់នៅរបស់ក្រុមហ៊ុនកាស៊ីណូខ្សាច់សរ នៅព្រះសីហនុ

(ក្រុងព្រះសីហនុ)៖ កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២០ នៅលើផ្លូវពូឡូវៃ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ ។

ករណីនេះយើង ពុំទាន់ទទួលបាន ព័ត៌មានបំភ្លឺច្បាស់លាស់ ពីជនរងគ្រោះនិងបុគ្គលិកសន្តិសុខកាស៊ីណូខាងលើនៅឡើយទេ ថាតើដើមចងបណ្ដាលមកពីមូលហេតុអ្វីទើបបង្កឲ្យមានករណីហិង្សាបែបនេះកើតឡើង ហើយជនរងគ្រោះបានប្រាប់បណ្ដាញព័ត៌មានថា សន្តិសុខខាងលើនោះគឺមានអាវុធនៅក្នុងដៃហើយបានគំរាមបាញ់ទៅលើខ្លួន និងបង្កអោយមានការភ្ញាក់ផ្អើលនិងភ័យខ្លាចមកលើប្រជាពលរដ្ឋ។

សមត្ថកិច្ចបានឲ្យដឹងដែរថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអាវុធហត្ថខេត្តព្រះសីហនុក៏បានចុះអន្តរាគមន៍បង្រ្កាបភ្លាមៗ និងនាំខ្លួនជនរងគ្រោះចំនួន០៣នាក់ ជាជនជាតិខ្មែរ និងជនសង្ស័យ ដែលជាសន្តិសុខ ម្នាក់ទៀតជាជនជាតិខ្មែរ ដែលគេសង្ស័យថាមានប្រើប្រាស់នូវអាវុធខុសច្បាប់ រួមទាំងវត្ថុតាមមួយចំនួនទៀត យកមកសួរនាំ នៅការិយាល័យកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។

បច្ចុប្បន្នគេសង្កេតឃើញថា នៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាខេត្តទេសចរណ៍មួយនេះ កំពុងតែមានភាពល្បីល្បាញនិងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសអ្នកវិនិយោគិនចិន កំពុងតែសម្រុកមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ទន្ទឹមនឹងនេះយើង សង្កេតឃើញថា នៅចុងខែមិថុនា និងដើមខែកក្កដានេះ គេសង្កេតឃើញថាមានការកើតឡើងវិញ នៅករណីហិង្សាឆក់ប្លន់ចាប់ជំរិតបង្ខាំងមនុស្សទារប្រាក់ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ដូរប្រាក់ តាមផ្សារ មានការព្រួយបារម្ភយ៉ាងខ្លាំង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya