ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||   

» ព័ត៌មានជាតិ » លោក​ ម៉េត​ មាសភក្តី​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ថ្លែងថា​ ថ្ងៃនេះ ជាថ្ងៃសប្បាយចិត្តជាងគេ តាំងពីបានចូលរួមជីវភាពជាមន្ត្រីរាជការ នៅភ្នំពេញ

លោក​ ម៉េត​ មាសភក្តី​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ថ្លែងថា​ ថ្ងៃនេះ ជាថ្ងៃសប្បាយចិត្តជាងគេ តាំងពីបានចូលរួមជីវភាពជាមន្ត្រីរាជការ នៅភ្នំពេញ

ភ្នំពេញ៖  នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ​ រដ្ឋបាលរាជធានីភ្នំពេញ​ បញ្ជាក់ថា​ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។

បន្ទាប់ពីទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ៤ម៉ែត្រគុណនឹង១៥ម៉ែត្រ​ ក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ តាមរយៈសំណើបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹកចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក​ ,​ ប្រជាពលរដ្ឋល្អនិងជាគំរូ​ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ និង​ ទៅទទួលយកដីកម្មសិទ្ធិស្របច្បាប់សម្រាប់សាងសង់លំនៅដ្ឋាននៅតំបន់អភិវឌ្ឍន៍ថ្មី​ ។

ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការ ផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ,​ លោក​ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានដឹកនាំ រៀបចំ ចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក​ ។

លោក​ ម៉េត​ មាសភក្តី​ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ​ ថ្លែងថា​ ថ្ងៃនេះ ជាថ្ងៃសប្បាយចិត្តជាងគេតាំងពីបាន ចូលរួមជីវភាពជាមន្ត្រីរាជការ។ មិនមែនសប្បាយដោយការបំពាក់គ្រឿងឥស្សរិយយស មិនមែនសប្បាយចិត្តដោយទទួលបានការតំឡើងបុណ្យស័ក្ដិតួនាទី ប៉ុន្តែដោយការបានជួយសម្របសម្រួលដោះស្រាយការផ្លាស់ប្តូរជីវិតរស់នៅថ្មី ជីវភាពប្រចាំថ្ងៃថ្មី និងក្តីសង្ឃឹមថ្មីជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅលើផ្លូវសាធារណៈជាង ២០ឆ្នាំមកហើយ។ ​ លទ្ធផលបែបនេះ ពិតជាកើតឡើងក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងម៉ឺងម៉ាត់របស់លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ការសហការដោយភាពទទួលខុសត្រូវរបស់មន្ត្រីក្រោមឱវាទគ្រប់គ្នា និងគ្រប់លំដាប់ថ្នាក់ ពិសេសស្មារតីភ្ញាក់រលឹក ទទួលស្គាល់ ទទួលយក និងសហការរបស់បងប្អូនប្រជាពលរដ្ឋយើង។

សង្ឃឹមថា វប្បធម៌បែបនេះនឹងស្ថិតនៅជាប់គ្រប់ក្រអៅបេះដូងរបស់ភាគីពាក់ព័ន្ធគ្រប់គ្នា​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya