ឈ្លាតឳកាសខណៈពេលកំពុងមមាញឹកក្នុងយុទ្ធនាការបោះឆ្នោតពលរដ្ឋនៅចំនុចព្រៃឈើរក្បែសហគមន៍ភ្នំព្រះ និងដីព្រៃសហគមន៍អណ្ដូងបរ ភូមិវល្លិ៍យាវភូមិកន្ទុយដូន ឃុំបេង ស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ និងស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលមានព្រុំប្រទល់ជាប់គ្នា ប្រមាណជាង១០០ហិចតា កំពុងត្រូវបានមនុស្សនិងត្រាក់ទ័រ និងអេស្កាជាច្រើនគ្រឿង ផ្តូលរំលំព្រៃឈើរ ទន្ទ្រានព័ទ្ធយកជាកម្មសិទ្ធិយ៉ាងខុសច្បាប់ ក្នុងពេលយុទ្ធនាការបោះឆ្នោតនេះ ។
ព័ត៌មានពីបុរសម្នាក់ដែលកំពុងកាត់ដើមឈើបានប្រាប់ឈ្មោះអោយដឹងថា គាត់ឈ្មោះ កិត ទៀប អាយុ ៥៣ឆ្នាំជាពលទាហានតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជាអ្នករស់នៅភូមិឃុំភូមិថ្មីស្រុកថ្មពួកកាលថ្ងៃទី៩ កក្កដា ២០១៣ថា គាត់បានរបបដីចាស់ ៣ហិកតាតាំងពីឆ្នាំ២០០០បានកាប់រានធ្វើចំការរហូតដល់ឆ្នាំ២០០៥ទើបឈប់ព្រោះថាជាដីព្រៃសហគមន៍អណ្ដូងបរ។ លុះដល់ឆ្នាំ២០១២លោកបានតវ៉ាយកដីនេះមកវិញ និងបានទិញថ្មី៣ហិចតាទៀតនៅចំនុចដង្កោតាប៉ុក ភូមិវល្លិ៍យ៉ាវ ឃុំបេងស្រុកបន្ទាយអម្ពិល ខេត្តឧត្តមានជ័យ។ដីនេះជាដីរបបចាស់ តាំងពីឆ្នាំ១៩៩៩ ពេលវរសេនាធំលេខ២៣អតីតកងពលតូចលេខ៧ បានស្នើជាដីអភិវឌ្ឍន៍ យោធិនរំសាយ នៃកងពល ហើយសពលោកប៊ុន សាគុណ និងសហការីគាត់ ឈ្មោះ ឡុង គឹមហេង បានចែកអោយ។តែដីត្រូវទុកអោយយូរឆ្នាំទើបអំឡុងពេលមុននិងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៣ នេះពួកខ្លួនសម្រុកចូលរានព្រៃឈើ យកដីធ្វើចម្ការដំឡូងមី ។ ក្រៅពីដីរបស់គាត់ក៏មានដីរាប់រយហិចតាទៀតកំពុងត្រូវបានកាប់រានដូចជាគាត់ដែរក្នុងនោះ ឈ្មោះ តាល់ ជាកូនប្រុសរបស់បុរសឈ្មោះ ជី ជាបងប្អូនលោក លោកចូវ តាវសមាជិកក្រុមប្រឹក្សាស្រុកថ្មពួក ក៏បានរានព្រៃព័ទ្ធយកធ្វើកម្មសិទ្ធិឯកជនដែរទំហំ ២ហិកតា ឯលោក ថេន ចិត្តជាពលរដ្ឋដែលបានពីការទិញដីព្រៃ ពីមេភូមិដង្កោតាប៉ុក (ដែលចំណុចនេះពុំទាន់ទទួលស្គាល់ពីក្រសួងមហាផ្ទៃគឺ១ហិចតាតម្លៃ ៦០០-៦៥០ហិកតា)។
មិនត្រឹមតែដីព្រៃសហគមន៍អណ្ដូងបរនោះទេក៏នៅមានដីព្រៃខាងកើតនិងខាងជើងភ្នំព្រះនៃព្រៃសហគមន៍ភ្នំព្រះដែលឋិតនៅក្នុងស្រុកថ្មពួកក៏កំពុងត្រូវបានគេកាប់រាន និងលក់ធ្វើជាកម្មសិទ្ធដែរ ។
ដីព្រៃដែលគេកំពុងតែកាប់រានទន្ទ្រានយកធ្វើជាកម្មសិទ្ធខាងលើមានប្រមាណជា១០០ហិចតាដោយបានជួលគ្រឿងចក្រគឺត្រាក់ទ័រ អេស្កាវ៉ាទ័រ កាយរំលំរំលើងដើមឈើហើយឈូសនិងភ្ជួរដើម្បីធ្វើចំការ ។
លោក ឌិន ហេង ប្រធានសហគមន៍ព្រៃឈើអណ្ដូងបរឃុំបេង ស្រុកបន្ទាយអម្ពិលក៏បានអោយដឹងដែរថា ដីព្រៃសហគមន៍អណ្ដូងបរទំហំជាង ៦.០០០ ហិកតា គឺត្រូវទាហានកងពលធំលេខ២និងកងពលតូចលេខ២ បានស្នើនិងកាត់យកជាចំណុច ៗ អស់ ២.០០០ហិចតាហើយស្នើរយកដល់ជិត ៦.០០០ហិកតា។ ក្នុងនោះមានធ្វើផ្លូវធ្វើបន្ទាយខ្លះហើយ។លោក ឌិន ហេង និយាយបន្តថា: ដីព្រៃសហគមន៍ទំហំជាង ៧០ហិកតាត្រូវគេរានយក ដោយ១ផ្នែកសំអាងថាជាដីអតីតកងពលលេខ៧ស្នើអភិវឌ្ឍន៍យោធិននិង១ផ្នែកទៀតពង្រីកមូលដ្ឋាន ។
ប្រភពពីមន្ត្រីនៅឃុំបេងបាននិយាយថា ដីមួយចំនួនដែលជាដីរានថ្មីត្រូវបានមេភូមិមួយចំនួនចំនុះអោយឃុំបេងបានលក់អោយពលរដ្ឋមកពីស្រុកដ៏ទៃ និងមូលដ្ឋានខ្លួនក្នុងតំលៃពី៦០០ទៅ៦៥០ដុល្លា ៕ សម្បតិ្ត សីហា
» ព័ត៌មានជាតិ » ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិទាំងខុសច្បាប់ ក្នុងពេលយុទ្ធនាការបោះឆ្នោត