ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន

លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន

ខេត្តឧត្ដរមានជ័យ​ នៅថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២០នេះ​ មានសេចក្ដីរាយការណ៍មកថា​ ឈ្មោះ​ ឈឿង ស័ក្ក នាយទាហ៊ានបម្រើការងារនៅអង្គភាពកងពលតូចលេខ៤២ កំពុងគ្រប់គ្រងមុខជំនួញចរាចរណ៍ឈើប្រណិតប្រភេទ​ ឈើធ្នង់ នាងនួន ឆ្លងដែន​ និងកៀរគពលរដ្ឋខុសច្បាប់​ ចូលកាប់ឈើក្នុងទឹកដីថៃ ផ្ដាច់មុខ នៅចំណុចបង្គោលសីម៉ាលេខ១០ លេខ១១​ និងលេខ១២ ទិសទី២​ សមរភូមិមុខ នៅក្នុងតំបន់ប្រតិបត្តិការសឹករងអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សេចក្ដីរាយការណ៍​ បានបញ្ជាក់ថា​ មេឧក្រឹដ្ឋឈើប្រណិតឆ្លងដែន ឈឿង សក្ក័ បានធ្វើសកម្មភាពកៀរគរពលរដ្ឋចូលកាប់ឈើក្នុងទឹកដីថៃ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ហើយធ្វើការដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ និងមានទីតាំងស្តុបនៅក្នុងដីចំការឈ្មោះ តារី មេភូមិដងទង់ ត្រង់ចំណុចបង្គោលសីម៉ាលេខ១១។

សកម្មភាពមេបទល្មើសខាងលើ​ បើមិនមានការទំនាក់ទំនងល្អ​ និងត្រូវរ៉ូវគ្នាជាមួយនិងលោកឧត្ដមសេនីយ៍ត្រី តុន​ ញាន មេបញ្ជាការផ្នែកសិករងខេត្តឧត្ដរមានជ័យ និងលោកវរៈសេនីយ៍ឯក​ ភោក ភន មេបញ្ជាសិករងអន្លង់វែង ទេនោះ គឺមិនអាចប្រព្រឹត្តបានយ៉ាងរលូនបែបនេះឡើយ។

រងចាំមើលទាំងអស់គ្នា​ ពេលសមត្ថកិច្ចថៃ​ ចាប់ពលរដ្ឋដាក់គុក​ ឬក៏បាញ់សម្លាប់ តើនរណាជាអ្នកទទួលខុសត្រូវ? ព្រោះមេឈ្មួញឈើឆ្លងដែនឈ្មោះ​ ឈឿង​ ស័ក្ក បានប្រព្រឹត្តបទល្មើសច្រើនឆ្នាំមកហើយ នៅតំបន់ខាងលើ និងមានពលករជាច្រើននាក់មកហើយ​ ដែលបានទទួលរងគ្រោះ ដោយសារទាហានថៃបាញ់សម្លាប់ រងរបួស និងចាប់ដាក់គុកជាញឹកញាប់នៅឆ្នាំកន្លងទៅ។

ជុំវិញករណីនេះ​ លោកឧត្ដមសេនីយ៍ទោ តុន​ ញាន​ មេបញ្ជាការសឹករង​ បានអោយដឹងថា​ តំបន់ខាងលើ​ ជាតំបន់គ្រប់គ្រងរបស់វរៈការពារព្រំដែនគោក៤០២ មិនមែនកន្លែងលោកទទួលខុសត្រូវឡើយ។​ ដោយឡែក​ លោកវរៈសេនីយ៍ឯក​ ឃួន ភារុន មេបញ្ជាការ​វរៈការពារព្រំដែនលេខ៤០២​ បានបញ្ជាក់ថា​ ជាតំបន់ទទួលខុសត្រូវ របស់សឹករង។

រឿងនេះ​ សូមលោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី០៤ ជួយលុបបំបាត់សកម្មភាព ឧក្រឹដ្ឋកម្មឈើប្រណិតឆ្លងដែន និងកៀរគពីសំណាក់ មេខ្លោងឈ្មោះ​ ឈឿង​ ស័ក្ក​ ផងទាន ដើម្បីការពារសន្តិសុខនៅតាមបន្ទាត់ព្រំដែន​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya