ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » អភិបាលរាជធានីភ្នំពេញ ៖ ព្រមានចាត់វិធានការធ្ងន់ធ្ងរលើអ្នករំលោភប្រឡាយលូប្រាំ

អភិបាលរាជធានីភ្នំពេញ ៖ ព្រមានចាត់វិធានការធ្ងន់ធ្ងរលើអ្នករំលោភប្រឡាយលូប្រាំ

(ភ្នំពេញ)៖  លោក ឃួង ស្រេង បញ្ចេញប្រតិកម្មបែបនេះ ខណៈលោកដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយ៍បូមទឹកលូប្រាំ ដែលបានសាងសង់រួចរាល់ នៅសង្កាត់ស្ទឹងមានជ័យ៣ ក្នុងភូមិប្ញស្សី១ ខណ្ឌមានជ័យ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់បញ្ជាទៅ អាជ្ញាធរឲ្យមានវិធានការធ្ងន់ធ្ងរ ចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ ដោយចាក់ដីរំលោភប្រឡាយជាច្រើនម៉ែត្រ ពោលបើពួកគាត់មិន កាយដីរំលោភនេះចេញទេ រដ្ឋបាលរាជធានីភ្នំពេញនឹងមាន វិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោក ឃួង ស្រេង បញ្ជាក់ថា បើចៅសង្កាត់ និងខណ្ឌ មិនប្តឹងទៅតុលាការ លោកនឹងប្តឹងអាជ្ញាធរសង្កាត់ខណ្ឌវិញ។

លោកបានបញ្ជាទៅអាជ្ញាធរខណ្ឌមានជ័យ ឲ្យកាយដីចេញពីប្រឡាយជាបន្ទាន់។ លោកបញ្ជាក់ថា «កម្មសិទ្ធិគាត់ត្រឹមណា ទុកត្រឹមហ្នឹងទៅគឺទុករយៈពេលមួយសប្តាហ៍ ដើម្បីឲ្យកាយដីចេញ។ បើគេមិនកាយទេ រៀបចំឯកសារដាក់បណ្តឹងទៅតុលាការ»

លោក ឃួង ស្រេង ថ្លែងថា ប្រព័ន្ធបង្ហូរទឹកជាប្រភពរស់របស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរខណ្ឌសង្កាត់ អ្នកមានលុយដែលចាក់ដីរំលោភចូល ប្រឡាយនេះឈ្មោះ ហាំង គង់ ដែលជាឈ្មួញរកស៊ីជីកដី និងដឹកដីលក់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya