ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ

ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ

មណ្ឌលគិរី ៖ លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះបាន ដើររំលោភ ទន្ទ្រានយកដីចំការដែលមានកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ ស្ថិតនៅភូមិពូឆប និងភូមិពូឡេះ ឃុំដាក់ដាំស្រុកអូរាំងខេត្តមណ្ឌលគិរី ។

បុគ្គលជុំ វន បានយកដីទាំងពីរភូមិនេះទៅលក់ឲ្យឈ្មួញមួយចំនួន និងដីមួយចំនួនទៀតបុគ្គលជុំ វនបានយកទៅសូកប៉ាន់មន្ត្រីមានអំណាចដើម្បីឲ្យជួយកាងគាត់ ( ជុំ វន ) ។

ប្រជាពលរដ្ឋជាង ២០០គ្រួសារបន្ទាប់ពីត្រូវបានបុគ្គល ( ជុំ វន ) រំលោភយកដីចំការស្របច្បាប់នោះហើយ ក៏បាននាំគ្នាផ្តិតមេដៃទៅប្តឹងអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ព្រមទាំងស្ថាប័នតុលាការ  ប៉ុន្តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយ និងយុត្តិធម៌ជូនពួកគាត់ទេ ។ ជាពិសេសទៅទៀតនោះ ឯកសារដែលបានកាន់កាប់ដោយបុគ្គល ( ជុំ វន ) មានការអះអាងនិងបំភ្លឺយ៉ាងជាក់លាក់ពីលោកមេឃុំ លោកមេភូមិ ថាពួកគាត់ពុំបានចុះហត្ថលេខាលើលិខិតកាន់កាប់ដីរបស់បុគ្គល ( ជុំ វន ) នោះទេ គឺថាបុគ្គល ( ជុំ វន ) បានលួចក្លែងហត្ថលេខារបស់ពួកគាត់ ដែលជាមេឃុំ និងមេភូមិ ។

ប្រជាពលរដ្ឋជាង ២០០គ្រួសារបានសំណូមពរសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារសម្តេចតេជោហ៊ុនសែន ចុះធ្វើការស្រាវជ្រាវដល់មន្ត្រីដែលពាក់ព័ន្ធទាំងអស់ មូលហេតុអ្វីបានជាមិនមានចំណាត់ការទៅលើបុគ្គល ( ជុំ វន ) ពីបទ ( ក្លែងឯកសារ ) ប្រហែលជាមន្ត្រីទាំងនោះបានសំណូក សំណែនយ៉ាងក្រាស់ក្រែលហើយមែនទេ ? បើអស់លោកនៅតែការពារបុគ្គលពាលរូបនេះបន្តទៅទៀតច្បាស់ជាធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ទឹកភ្នែក និងទទួលរងការឈឺចាប់ជាច្រើនគ្រួសារ ជាពិសេសអស់ជំនឿទៅលើប្រព័ន្ធច្បាប់ទៀតហើយ ។ មន្ត្រីមានអំណាចមួយចំនួនខំប្រឹងការពារបុគ្គលពាលតែម្នាក់គត់ អាចនិងធ្វើឲ្យបាត់បង់សន្លឺកឆ្នោតជិតមួយឃុំដាក់ដាំ ។ បើមន្ត្រីណាមិនព្រមមានចំណាត់ការទៅលើបុគ្គលពាល ( ជុំ វន ) នោះទេ សម្តេចនាយករដ្ឋមន្ត្រីក៏មិនទុកឲ្យមន្ត្រីខិលខូចឃុបឃិតគ្នាបន្តទៅទៀតនោះទេ សម្តេចប្រាកដជារកយុត្តិជូនប្រជារាស្ត្រស្លូតត្រង់និងស្របច្បាប់ជាក់ជាមិនខានឡើយ ។

សូមបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ទាំងអស់គ្នា សូមមេត្តាជួយ ស៊ែរ និង ខមមិន ឲ្យបានច្រើនដើម្បីជួយ រកយុត្តិធម៌ជូនប្រជាជនរងគ្រោះដោយក្តីមេត្តាផងចុះ ។ បើមានបងប្អូនណាដឹងថា បុគ្គល ( ជុំ វន ) ជាមនុស្សបែបណាអាចចូល ខមមិន នៅលើផេកនេះតាមការគួរ ! យុត្តិធម៌ពិតជាមានសម្រាប់មនុស្សល្អៗ ! អរគុណសន្តិភាព ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya