ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ស្ត្រីម្នាក់សម្រេចចិត្ត ធ្វើអត្តឃាតដោយចងកសង្ស័យមានបញ្ហាក្នុងគ្រួសារ នៅភ្នំពេញ

ស្ត្រីម្នាក់សម្រេចចិត្ត ធ្វើអត្តឃាតដោយចងកសង្ស័យមានបញ្ហាក្នុងគ្រួសារ នៅភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ

សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សង្ស័យមានវិប្បត្តិក្នុងគ្រួសារដែលមិនអាចដោះស្រាយបានទើបស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត (ដោយចងក) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋាន។

នគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា សពមានឈ្មោះ នួន យ៉ៃ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ក្រោយពីមានការបំភ្លឺពីសាច់ញាតិជិតខាងនិងក្រុមគ្រួសាររួចមកទើបដឹងថា ស្ត្រីខាងលើពិតជាមានវិបត្តិក្នុង គ្រួសារប្រាកដមែន ហើយគាត់ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តងទៅ ។ សន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញសន្និដ្ឋានថា សពខាងលើស្លាប់ដោយការចងកពិតប្រាកដមែន។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់សពតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya