បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី ២០ កុម្ភះ ២០១៤ កំលាំងនគបាលប្រឆាំងគ្រឿញៀន និងកំលាំងអធិការក្រុងសិរីសោភ័ណ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនិងគ្រឿងញៀន ២ កូនថង់តូច និងបន្តឃាត់ខ្លួនជនពាក់ព័ន្ធបីនាក់ទៀត នៅម្តុំសួនស្នេហ៍ ក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
លោក ធិន ស៊ីនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋានគបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា អុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន សមត្ថកិច្ចអធិការក្រុងសិរីសោភ័ណ បានរួមល្បាតនៅពេលយប់ម្តុំសួនស្នេហ៍ជនបទក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យក្នុងការជួញដូរគ្រឿញៀន ក៏ធ្វើការឃាត់ខ្លួន និងឆែកឆេ រកឃើញថ្នាំ ញៀនប្រភេទ មេតំហ្វេតាមីនអាយស៏ ចំនួន ២កូនថង់តូចយកមកការិយាល័យ ជនសង្ស័យដែលធ្វើការឃាត់ខ្លួន នេះមានឈ្មោះ ខូញ ឌី ភេទ ប្រុស អាយុ ៣២ឆ្នាំ ភូមិ-ឃុំ បឹងខ្នា ខេត្តពោធិសាត់បានមកស្នាក់នៅបណ្តោះអាសន្ន នៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយការឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជន ៣នាក់ទៀតជាអ្នកប្រើប្រាស់គ្រឿងញៀនដែលបានទិញពីជននេះ មាន ១, ឈ្មោះ ម៉េង វ៉ាន់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ជាងឡាន ២, ឈ្មោះ ជា តារា អាយុ ២៣ ឆ្នាំ មុខរបរដាំបន្លែ ៣, ឈ្មោះ ផាត់ ផុស ខអាយុ ២៩ មុខរបរកម្មករ អ្នកទាំង ៣ មានទីលំនៅបច្ចប្បន្នសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ។ ជាមួយ និងការឃាត់ខ្លួន និងរកឃើញវត្ថុតាងជាថ្នាំញៀន ជនសង្ស័យទាំងអ្នកជួញដូរនិងអ្នកប្រើប្រាស និងត្រូវបានក៏សាងសំនុំរឿងបញ្ជូនទៅតុលាការ ៕.
» ព័ត៌មានជាតិ » ឃាត់ខ្លួនអ្នកជួញដូរម្នាក់និងអ្នកប្រើប្រាស់គ្រឿងញៀនបីនាក់ បញ្ជូនទៅតុលាការ