ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក អ៊ឹង សុង​យូ ធ្វើ​ប័ណ្ណឆ្លងដែន វី​អាយ​ភី ជនបរទេស ចូល​កម្ពុជា​ដោយ​សេរី​ ​

លោក អ៊ឹង សុង​យូ ធ្វើ​ប័ណ្ណឆ្លងដែន វី​អាយ​ភី ជនបរទេស ចូល​កម្ពុជា​ដោយ​សេរី​ ​

ភ្នំពេញ​៖​ករណី​ចេញ​ប័ណ្ណឆ្លងដែន​ប្រភេទ វី​អាយ​ភី ឲ្យ​ជនជាតិ​បរទេស​ឆ្លងដែន​ចេញចូល​ប្រទេស​កម្ពុជា ម៉ា​សេរី មិនដឹង​ជា​លោក អ៊ឹង សុង​យូ មាន​គោលការណ៍​ពី​ណា​នោះទេ គឺ​ទាមទារ​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យមើល​ភាព​អសកម្ម​និង​កំហុសឆ្គង​របស់លោក​ម្នា​ក់​នេះ​ឡើងវិញ​ជាបន្ទាន់​។​
​មន្ត្រីនគរបាល​បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ឹង សុង​យូ គឺជា​មនុស្ស​ក្រអឺតក្រទម​បំផុត ហើយ​កាល​ពីស​ពពេល​លោក ហុក ឡងឌី ធ្វើជា​អគ្គស្នងការ​នគរបាល​ជាតិ គេ​សង្កេតឃើញ​លោក​ម្នាក់នេះ វាយ​ប្ញ​ក​ដាក់​ថ្នាក់ដឹកនាំ​មួយចំនួន​មិនដែល​គោរព​ទៅតាម​ឋានានុក្រម​នោះទេ ហើយ​រហូតមក​ដល់ពេលនេះ លោក​នៅតែ​ប្រើប្រាស់​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​បំពាន​ច្បាប់​មិន ខ្វល់ខ្វាយ​ពី​ការកែទម្រង់​របស់​រាជ​រដ្ឋាភិបាល​នោះទេ​។​
​គេ​និយាយថា លោក អ៊ឹង សុង​យូ បានចេញ​ប័ណ្ណឆ្លងដែន​ប្រភេទ វី​អាយ​ភី ឲ្យ​ទៅ​ជនជាតិ​បរទេស​រាប់រយ​រាប់ពាន់នាក់ ដែលមាន​រយៈពេល​ប្រើប្រាស់​៦​ខែ ដល់​១​ឆ្នាំ គឺអាច​ចេញចូល​ឆ្លងដែន​ម៉ោង​ណា​ក៏បាន​គ្មាន​ការត្រួតពិនិត្យ​នោះទេ ហើយ​បរទេស​ដែល​ចេញ​ចូលមក​ធ្វើការ​តាម​កាស៊ីណូ និង​ក្លឹប​កម្សាន្ត​នៅ​ក្រុង​ប៉ា​វិត សឹងតែ​ទទួលបាន​ប័ណ្ណឆ្លងដែន​ប្រភេទ វី​អាយ​ភី ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ឹង សុង​យូ ក្នុងនាម​ជា​ប្រធាន​ច្រក​អន្តរជាតិ​បាវិត​។ មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ទៀត​ដឹងថា ការចេញ​ប័ណ្ណ​វី​អាយ​ភី ឲ្យ​ជនបរទេស ដែល​ធ្វើការ​នៅតាម​កាស៊ីណូ និង​ក្លឹប​កម្សាន្ត​នា​ក្រុង​បាវិត គឺ​លោក​អាច​ប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​មិន​គោរព​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​នោះទេ គឺអាច​ចាត់ទុកជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​។​
​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ជនបរទេស ដែលមាន​ប័ណ្ណ វី​អាយ​ភី ប្រើប្រាស់​អាច​ឆ្លងដែន​ម៉ោង​ណា​ក៏បាន​ដែរ មាន​សិទ្ធិអំណាច​ធំធេង​ជាង​មន្ត្រីរាជការ ឬ​ប្រជាពលរដ្ឋ​ដែលមាន​ការចាំបាច់​ត្រូវ​នាំ​អ្នកជំងឺ​ទៅ​សង្គ្រោះបន្ទាន់​នៅក្រៅ​ប្រទេស​ទៅទៀត​ផង​។​
​គេ​និយាយថា លោក អ៊ឹង សុង​យូ ក៏បាន​ដាក់ពង្រាយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​របស់គាត់​ឲ្យ ចាំ​កោសរូស​ទារលុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ទាំង​តូច ទាំង​ធំ​ដោយ​គ្មាន​ការយោគយល់​នោះទេ​។ ជាពិសេស រថយន្តក្រុង​ដែល​លួច​បង្កប់​ទំនិញគេចពន្ធ​មកពី​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​រាប់សិប​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង មួយខែៗ ក៏​ជា​ប្រភព​ចំណូល​ដ៏​ខ្លាំង​សម្បើម​របស់​នគរបាល​អន្តោប្រវេសន៍ ក្រោម​បញ្ជា​របស់លោក អ៊ឹង សុង​យូ ផងដែរ​។ មានន័យថា ក្នុងតួនាទី​ជា​អ្នកកាន់កាប់​បា​រ៉ា​ស់​ច្រកព្រំដែន អាច​ឃុបឃិត​ឲ្យ​រថយន្ត​ដឹកទំនិញ​គេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់ ច្រកព្រំដែន​យ៉ាង​អនាធិបតេយ្យ​ឲ្យ​តែ​ក្រុម​ឈ្មួញ​បង់លុយ​ទៅតាម​ការទាមទារ របស់​ពួកគេ គឺ​Ok​។​
​ប្រជាពលរដ្ឋ​ដែលមាន​លិខិត​ឆ្លង ដែន​ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍​របស់លោក អ៊ឹង សុង​យូ កោសរូស​ឲ្យ​បង់លុយ​ចាប់ពី​១​ម៉ឺន​រៀល ដល់​៥​ដុល្លារ​អាមេរិក សម្រាប់​ការបំពេញ​បែបបទ​ឆ្លងដែន គឺ​គាត់​ធ្វើ​តឹងតែង​ជាមួយ​ខ្មែរ​គ្នាឯង តែ​ធូររលុង​ជាមួយ​ជនបរទេស​។​

​គេ​មិនដឹងថា ព័ត៌មាន​នេះ ពិត​ត្រឹម​កម្រិតណា​នោះទេ ព្រោះ​អរិយធម៌​មិនអាច​ស្វែងរក​ការពន្យល់​ពី​លោក អ៊ឹង សុង​យូ បានទេ​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya