ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូប នៅកណ្តាល

កណ្ដាល:   កើតហេតុលើកទី០១ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅចំនុចផ្លូវបេតុង ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។ កើតហេតុលើកទី​ ២ ថ្ងៃ១ខែកក្កដាឆ្នាំ២០២០ ម៉ោង ១៦និង៤៥នាទី នៅចំណុចផ្លូវ២១ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ៖ ពីរនាក់
-ទី១ ឈ្មោះ ភិន ស្រី ភេទស្រី អាយុ៦១ឆ្នាំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល។
-ទី២ ឈ្មោះ ទឹម ចរិយា ភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ០១នាក់ឈ្មោះ យីម សាំយូអែល ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រែកជើងព្រុំ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ (ឃាត់ខ្លួន)។ មធ្យោបាយធ្វើសកម្មភាព៖
ជិះម៉ូតូ១គ្រឿងម៉ាកHonda C125សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ 1DD 0449។ វត្ថុតាំងចាប់យកមាន ៖
-ម៉ូតូ១គ្រឿងម៉ាកHonda C125សេរី ២០១៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1DD 0449
-ទូរសព្ទ័មួយគ្រឿងម៉ាកsamsung ពណ៌ខ្មៅ
-ខ្សែករធ្វើពីទុងដែងពណ៌លឿងចំនួនមួយខ្សែរ
-ប្រាក់រៀលចំនួន២៤២០០រៀល

កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះជិះម៉ូតូមកពីផ្សារតាខ្មៅ តាមផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅជនសង្ស័យខាងលើធ្វើសកម្មភាពឆក់កាបូករួចគេចខ្លួនបាត់។​ រហូតមកដល់ថ្ងៃទី៣ខែកក្តដាឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទី ពេលដែលកម្លាំងសមត្ថកិច្ច កំពុងតែល្បាត ក៏ជួបនិងសង្ស័យ ហើយក៏ធ្វើការឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ធានក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya