ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » រំលាយគំនុំចាស់ ! បុរសម្នាក់ យកកាំភ្លើងខ្យល់បាញ់ គូទំនាស់ បណ្តាលឲ្យបែកក្បាល ​នៅបាត់ដំបង

រំលាយគំនុំចាស់ ! បុរសម្នាក់ យកកាំភ្លើងខ្យល់បាញ់ គូទំនាស់ បណ្តាលឲ្យបែកក្បាល ​នៅបាត់ដំបង

បាត់ដំបង:  នៅក្រុមទី០៥ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាមួយកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណប្រើប្រាស់អាវុធបាញ់មកលើជនរងគ្រោះឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរង របួសចំក្បាល បែកឈាម កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី  ។

ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីស្រាវជ្រាវនិងមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ ដោយក្នុងបណ្តឹងជនរងគ្រោះមាន ការសង័្សយទៅលើអ្នករស់នៅជិតខាងម្នាក់ ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកថាអាចជាអ្នកប្រព្រឹត្តិ។

ករណីនេះ ហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នគរបាលសម្រេចឃាត់ខ្លួនឈ្មោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង​​​ ដើម្បីធ្វើការសាកសួរស្រាវជ្រាវ លើបញ្ហានេះ ក្រោយពេលសាកសួរជនសង័្សយ បានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ កាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ពិតប្រាកដមែន។

មូលហេតុដែលជនស័ង្សយប្រើប្រាស់អាវុធខ្យល់បាញ់ទៅលើជនរងគ្រោះខាងលើ ដោយសារតែខ្លួនចង់ដោះស្រាយគំនុំចាស់ជាមួយ តែប៉ុណ្ណោះ ។ លោកអធិការបន្តថា ក្នុងពេលនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតអាវុធខ្យល់ដែលជាមធ្យោបាយបង្កនោះហើយ និងបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya