ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ​ថ្នាំញៀន​ នៅ​ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក​ ​

បុរស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ​ថ្នាំញៀន​ នៅ​ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក​ ​

បាត់​បំបង​៖​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន យ៉ាងសកម្ម​នៅ​តំបន់ ព្រំដែន កម្ពុជា​ថៃ ត្រូវ​កម្លាំង​ប៉ូលិស​នៃ​អធិការ​ស្រុក ភ្នំព្រឹក​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន ថ្នាំញៀន​ប្រភេទ  យ៉ាម៉ា ចំនួន​៥៨ គ្រាប់​កាលពី​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំនុច​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក  ខេត្ត បាត់ដំបង​។​
​លោក​អធិការ​ប៉ូលិស​ស្រុក ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន មានឈ្មោះ ម៉ុ​យ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៥ រស់នៅ​ក្នុងភូមិ ទួល​ជ្រៃ ឃុំ​ទួល​ជ្រៃ ស្រុក សំពៅ​លូន ខេត្តបាត់ដំបង និង​ទី​ពីរ ឈ្មោះ យឿន ផុន​ហៅ​ឡូ​វ​ភេទ ប្រុស​អាយុ ២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ សមត្ថកិច្ច​បាន ឆែកឆេរ រកឃើញ​ថ្នាំញៀន នៅជាប់​និង​ខ្លួន​ឈ្មោះ ម៉ុ​យ សុភ័ក្ត្រ​ចំនួន ៤៧​គ្រាប់ ដែល​គេ​បំរុង​យកទៅលក់​ឲ្យ​ម៉ូយ ។​បន្ទាប់ពី​ធ្វើការ​សាកសួរ សមត្ថកិច្ច​បាន​សុំ​គោលការណ៍ ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តបាត់ដំបង ទើប​ឈាន ទៅរក​ចាប់ខ្លួន ជនសង្ស័យ​ចំនួន​ពីរ​នាក់​បន្ថែមទៀត ។​
​ខណៈដែល​សមត្ថកិច្ច​ចុះទៅ​ដល់ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ឈ្មោះ វ៉ា​យ វី បានដឹងខ្លួន​ទាន់ ហើយ​រត់​ឆ្លង​អូរ ចូល​ប្រទេស​ថៃ ប្រកបដោយ​សុ​វត្តិភាព ចំណែក​ម្នាក់ទៀត​ឈ្មោះ យឿន ផុន​ហៅ ឡូ​វ ត្រូវ​ប៉ូលិស​ក្របួច​ជាប់ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១១​គ្រាប់ និង​សម្ភារ សម្រាប់​ជក់ មួយចំនួន​ផងដែរ​។​
​ជនសង្ស័យ​ទាំងពីរ បាន​សារភាពថា ពួកគេ​ពិតជា​បាន​ប្រ​ព្រិ​ត្ត​អំពើ​ជួញដូរ ថ្នាំញៀន​ពិតប្រាកដ​មែន ។ យោងតាម​ចម្លើយសារភាព និង​វត្ថុតាង សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ ទាំងពីរ​ទៅកាន់​ស្នងការដ្ឋាន ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya