ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅកោះកុង

រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ នៅកោះកុង

កោះកុង:  នៅថ្ងៃ​សុក្រ​ ១៣កើត ​ ខែ​អាសាឍ ឆ្នាំជូត​ ទោស័ក​ ព ស ២៥៦៤ ត្រូវនឹង ថ្ងៃទី​០៣ ខែ​កក្កដា​ ឆ្នាំ​២០២០ នៅវេលាម៉ោង ២១:៣០មានករណីគ្រោះថ្នាក់ចរាចរកើតឡើងដោយរថយន្តបុកម៉ូតូ លើផ្លូវជាតិ ៤៨ ចន្លោះ​បង្គោល គីឡូ ៥-៦ ស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវ បញ្ច្រាសទិសគ្នា។
១ -​បង្ករដោយរថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ខៀវពាក់ស្លាក 2Q-3812 បើកបរដោយឈ្មោះ ស៊ីណា. ម៉ានី ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ភូមិទឹកប៉ោង ឃុំបឹងព្រាវ ធ្វើដំណើរ ពីកើតទៅលិច រួចបត់ឆ្វេងដៃ ចូលតូបលក់ផ្លែឈើ របស់គាត់។
២-ម៉ូតូម៉ាក សង់C125 ពណ៌ខ្មៅ ពាក់ស្លាក1B5813 បើកបរ ដោយឈ្មោះ គាត ចន្ធា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិវាលជើង ឃុំស្រែអំបិល ធ្វើដំណើរពីលិច ទៅកើត បានបុកនឹងរថយន្តខាងលើចំពាក់កណ្តាលឡាន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល គាត់បានស្លាប់នៅពេទ្យ។

មូលហេតុ៖ ភាគីខាងរថយន្តបត់ឆ្វេងកាត់ពីមុខម៉ូតូ។

-វត្ថុតាងទាំងពីរបានយកមករក្សាទុកអធិការដ្ឋាន។
– រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya