ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ រាយខ្សែលួសភ្ជាប់ដោយចរន្តភ្លើង ដើម្បីឆក់សត្វកណ្តុរ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅកណ្តាល

បុរសម្នាក់ រាយខ្សែលួសភ្ជាប់ដោយចរន្តភ្លើង ដើម្បីឆក់សត្វកណ្តុរ បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ នៅកណ្តាល

កណ្ដាល: ហេតុ‌ការណ៍នេះបង្ករអោយមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង២៤ និង១៥នាទីរំលងអធ្រាតឈានចូល ថ្ងៃ‌ទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងដីចម្ការបន្លែ ស្ថិតនៅភូមិព្រែកថ្មី ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស៊ុន គុន ភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់)។

វត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន ៖​​ អាគុយចំនួន០១គ្រឿងម៉ាកស្តាធើ (STARTER) ពណ៌ខ្មៅ កម្លាំង៧០អំពែ អាំងវែកទ័រកែឆ្នៃ(ដុំឆក់)ចំនួន០១គ្រឿង ខ្សែលួសចំនួន០១ខ្សែ មានប្រវែង២០០ម៉ែត្រ។

សភាពរឿងហេតុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី។ ជនរងគ្រោះ​​ ស៊ុន គុន បានមកដេកចាំបន្លែនឹងឆក់កណ្តុរនៅចម្ការបន្លែដែរ ស្ថិតនៅចុងភូមិព្រែកថ្មី ​ឃុំទឹកវិល​​​​ ស្រុកស្អាង ខេត្តកណ្តាល ។ លុះដល់ថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង២៤និង១២នាទី ។ កូនប្រុសរបស់ឈ្មោះគុនឈុនលីមកតាមរកឪពុកមកហូបបាយបានទៅដល់កន្លែងដែរ ឪពុកដេកចាំឆក់កណ្តុរ ក៏បានប្រទះឃើញឪពុកឈ្មោះស៊ុន គុនដេកស្លាប់ដោយឆក់ខ្សែលួសរបស់ខ្លួន ដែលបានរាយដាក់ឆក់កណ្ដុរនៅដីចម្ការបន្លែរបស់ខ្លួន ។​ ក៏រាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ទឹកវិលបានធ្វើការសហការជាមួយជំនាញផ្នែកពិនិត្យកន្លែងកើតហេតុ ស្រុកគ្រូពេទ្យមណ្ឌលសុខភាព ឃុំនឹងក្រុមប្រឹក្សាឃុំលោកមេភូមិនឹងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពឃើញថា៖

មានស្នាមខ្លោច ត្រង់កណ្តាលខ្នងនឹងចង្កេះផ្នែកខាងក្រោយ,ស្នាមខ្លោចត្រង់ផ្នែកទ្រូងខាងឆ្វេង,ស្នាមខ្លោចថ្ពាល់ខាងឆ្វេងនឹងត្រជៀកខាងឆ្វេង ក្រៅពីនេះពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ។ ជនរងគ្រោះឈ្មោះស៊ុន គុន បានស្លាប់ដោយសារឆក់ចរន្តអគិសនី(ឆក់កណ្តុរ)ពិតមែន ។​ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya