ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ខ្លាំងមែន លោកចោរលួចក្របី! កម្លាំងអាវុធហត្ថដេញតាម ចុះពីរថយន្តដុតក្បាលឡានឆេះសន្ធោសន្ធៅ រត់គេចចូលព្រៃបាត់ បន្សល់ទុកសត្វក្របី ៤ក្បាល និងរថយន្ត ​នៅក្រចេះ

ខ្លាំងមែន លោកចោរលួចក្របី! កម្លាំងអាវុធហត្ថដេញតាម ចុះពីរថយន្តដុតក្បាលឡានឆេះសន្ធោសន្ធៅ រត់គេចចូលព្រៃបាត់ បន្សល់ទុកសត្វក្របី ៤ក្បាល និងរថយន្ត ​នៅក្រចេះ

ក្រចេះ៖  នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១:០០នាទី អនុវត្តតាមទិសដៅផែនការសកម្មភាពនិង ក្រោមការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា កម្លាំងអវុធហត្ថស្រុកចិត្របុរី បង្ក្រាបបានរថយន្តដឹកក្របី ១គ្រឿង និងសត្វក្របីចំនួន ០៤ក្បាលជាប់ពាក់ព័ន្ធនឹងករណីលួច។ បន្ទាប់ពីលោកទទួលបានព័ត៌មានភ្លាម ក៏បានដឹកនាំបញ្ជាកងកម្លាំងចុះល្បាតត្រួតពិនិត្យ ឃ្លាំមើល នៅចំនុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ។ លុះដល់ម៉ោងប្រមាណជា ៣:៥៥នាទី ថ្ងៃដដែល កម្លាំងអវុធហត្ថស្រុកបានប្រទះឃើញ រថយន្តសង្ស័យ ១គ្រឿង ម៉ាកកូរ៉េ ១តោនកន្លះ ក្បាលពណ៌ខៀវ គ្មានស្លាកលេខ បើកក្នុងល្បឿនលឿនខុសប្រក្រតី បានហៅអោយឈប់ដេីម្បីត្រួតពិនិត្យ តែរថយន្តមិនបានឈប់ក៏បានបើករត់រហូតដល់ចំណុចភូមិក្រសាំង ឃំុថ្មី ស្រុកចិត្របុរី ស្រាប់តែជនសង្ស័យបានចុះពីក្នុងរថយន្តរួច ធ្វើសកម្មភាពដុតក្បាលរថយន្ត (កាប៊ីន) បន្ទាប់មកក៏រត់គេចខ្លួនចូលក្នុងព្រៃបាត់ ដោយបន្សល់ទុករថយន្ត និងសត្វក្របីចំនួន ០៤ក្បាល នៅកន្លែងកើតហេតុ។

រថយន្ត និងក្របីចំនួន ០៤ក្បាល ត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី នឹងកំពុងបន្តនីតិវិធី ដើម្បីប្រគល់សត្វក្របីជូនម្ចាស់ដើមវិញ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya