ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ

មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ

ខេត្តឧត្តរមានជ័យៈ មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរព្រៃឈើជិតដប់ឆ្នាំ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប តា វឿន ដែលជាឈ្មួញរូបនេះ តែងតែដើរដាក់ពង្រាយកម្លាំងនិងប្រមូលគ្រងនគរប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ឲ្យចូលទៅលួចកាប់បំផ្លិចបំផ្លាញព្រៃឈើពីគ្រប់ទិសទីកន្លែង ទាំងនៅក្នុងតំបន់ព្រៃសហគមន៍ ដែលជាកន្លែងតំបន់ព្រៃអភិរក្សផង ដែរយកមកលក់ឲ្យខ្លន ហើយថែមទាំងប្រមូលទិញពីប្រជាពលរដ្ឋ ដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ មកពីទីជិតឆ្ងាយផងនោះ ដឹកបន្ដយកទៅលក់ចែកចាយតាមដេប៉ូនៅតាមបណ្ដាខេត្តដូចជាខេត្តសៀមរាប និងខេត្តនានា យកធ្វើមានធ្វើបានតែបុគ្គលខ្លួនឯង ដោយមិនគិតការវិនាសសកម្មរលាយហិនហោចព្រៃឈើធនធានធម្មជាតិ របស់រដ្ឋដែលជាសម្បត្តិរួមឡើយ និងមិនគិតពីហានិភ័យនៃគ្រោះមហន្តរាយកើត ពីធម្មជាតិដោយសាតែការអស់ព្រៃឈើឡើយ។

ប្រជាពលរដ្ឋស្លូតត្រង់និងមហាជនជាច្រើន សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមឯកឧត្តម មានចំណាត់ការណ៍ក្ដៅចំពោះអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ដ្រីជំនាញថ្នាក់ក្រោមឱវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកជញ្ជូនឈើលេខពីរ របស់មេឈ្មួញឈ្មោះ តា វឿន នេះផងទាន ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya