ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ក្មេងស្រីរងគ្រោះម្នាក់រស់ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​ ​ ត្រូវសត្វពស់មាន​ពិសចឹក រហូត​ពិសជ្រាបពេញខ្លួនសន្លប់​ស្តូកស្តឹង នៅកែប

ក្មេងស្រីរងគ្រោះម្នាក់រស់ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​ ​ ត្រូវសត្វពស់មាន​ពិសចឹក រហូត​ពិសជ្រាបពេញខ្លួនសន្លប់​ស្តូកស្តឹង នៅកែប

ខេត្ត​កែប​៖​ ករណីនេះបានកើតឡើងកាលពីអំឡុងនៅថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២០​ នៅក្នុងក្រុងកែប ខេត្តកែប​

ខណៈ​ដំណឹង​ ក្មេងស្រីរងគ្រោះត្រូវពស់ពិសចឹកបាន​ ចែកចាយលើបណ្តាញទំនាក់ទំនង​ហ្វេសប៊ុក​ ។

ក្មេងស្រីរងគ្រោះម្នាក់រស់ក្នុង​ជីវភាព​គ្រួសារ​ក្រីក្រ​ ​ស្ថិតក្នុង​ក្រុងកែប​ខេត្ត​កែប​ ត្រូវសត្វពស់មាន​ពិសចឹករហូត​ពិសជ្រាបពេញខ្លួនសន្លប់​ស្តូកស្តឹងនៅក្រោមដើមឈើដែលនាងជ្រក​ ហើយ​បា​ន​នាំយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​

រាជ​ធានី​ភ្នំពេញ​ ។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែបប្រាប់ថា​ ក្មេងស្រីរងគ្រោះឈ្មោះ​ ចរិយា​ អាយុ១៦ឆ្នាំ

នាងមានជីវភាពក្រីក្រ​ រស់នៅក្នុងក្រុងកែប ខេត្តកែប ។

តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ គឺនាងបានយកកន្ទេល​ ទៅក្រាល​នៅក្រោមដើមឆត្រដើម្បីរង់ចាំ ភ្ញៀវចូលមកអង្គុយលេងនឹងបានកម្រៃខ្លះ តែខណៈនាងកំពុងអង្គុយនៅក្រោមដើមឈើមួយនោះ​ ស្រាប់តែត្រូវពស់ពព្លាក់មួយក្បាលហក់ពីលើដើមឆត្រមកចឹកចំស្មាខាងឆ្វេងរបស់នាងបណ្ដាលឲ្យនាងរបួស

ធ្ងន់សន្លប់ឈឹងហើយត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកេតុមាលា​ដើម្បីជួយសង្គ្រោះ ។ លោកបានប្រាប់បន្តថា​ មកទល់នឹងពេលនេះក្រុមគ្រូពេទ្យក៏មិនទាន់វាយតម្លៃថាយ៉ាងណានោះទេ ព្រោះកំពុងធ្វើការតាមដានជំងឺនៅឡើយ។ មកដល់ល្ងាច​ថ្ងៃ​ខែដដែលនេះ​ ក្មេងស្រី​ រងគ្រោះ​មិនទាន់មានការបញ្ជាក់អះអាង​ ថាបានធូរ​ស្រាលពីសំណាក់ គ្រូពេទ្យយ៉ាងណានោះទេ​ ខណៈ​ដែលជនរងគ្រោះត្រូវបាន​ពស់មានពិសចិកនៅស្មាខាងឆ្វេងនៅជិត​នឹង​បេះដូងតែម្ដង​ ។

ដោយក្តីអាណិតអាសូរក្នុងនាមខ្មែរដូចគ្នា​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកែបបានជួយឧបត្ថម្ភថវិកាចំនួន​២០០.០០០រៀល ​ដើម្បីជួយសម្រួលដល់ក្រុម​គ្រួសារ​ក្មេងស្រីរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ​ពេទ្យរាជធានីភ្នំពេញ ។ លោកក៏​សូមជូនពរប្អូនឆាប់ជាសះស្បើយឡើងវិញ ៕​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya