ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ឃាត់ទីតាំងលួចប្រព្រឹត្តល្បែងទឹកភ្លៀង មួយកន្លែង ចំណុចវាលស្រែ នៅបាត់ដំបង

ឃាត់ទីតាំងលួចប្រព្រឹត្តល្បែងទឹកភ្លៀង មួយកន្លែង ចំណុចវាលស្រែ នៅបាត់ដំបង

បាត់ដំបង:​ កាលពីទី០៣ ខែកក្កដា​​ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ប្រតិបត្តិការបង្រ្កាប ទីតាំងលួច ប្រព្រឹត្តិល្បែងទឹកភ្លៀងមួយកន្លែងនៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

ដោយសារភូមិសាស្រ្តចំណុចនោះ ស្ថិតនៅទីវាល ហើយពេលសមត្ថកិច្ចទៅដល់អ្នកប្រព្រឹត្តិបានរត់គេចខ្លួន

ពីទីកន្លែងនោះ តែសមត្ថកិច្ចបាននាំខ្លួនបុរសចំនួន០៣នាក់ កំពុងស្ថិតនៅបរិវណនោះមកធ្វើការសាកសួរ ក្រៅពីនោះមានបន្សល់ទុកនូវភស្តុតាងមួយចំនួនរួមមាន៖

សម្ភារ: កែច្នៃ (ទទឹកភ្លៀង)០១​ ,វិទ្យុទាក់ទងចំនួន០៦ គ្រឿង ,ឆ្នាំងសាកវិទ្យុទាក់ទងចំនួន០៣គ្រឿង ,ម៉ូតូម៉ាកហុងដា

ឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន០២គ្រឿង ។  ទោះបីជាអ្នកប្រព្រឹត្តិ មួយចំនួនបានគេចខ្លួនពីទីតាំងនោះមែនប៉ុន្តែ សមត្ថកិច្ចនគរបាលបន្តស្រាវជ្រាវកំណត់ពីអត្តសញ្ញាណខ្លះនៃអ្នកប្រព្រឹត្តិនោះហើយ ដែលកិច្ចការ នេះសមត្ថកិច្ចលោកនឹងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំស្នងការ ដើម្បីចាត់វិធានការបន្តជាមួយនេះដែរ ទីតាំងមួយនេះត្រូវបានសមត្ថកិច្ចរុះរើបំផ្លាញចោលនូវសម្ភារ:មួយចំនួន​​ ។

ទាក់ទងនឹងករណីល្បែងទឹកភ្លៀងដែលបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមតែងលើកឡើងថា មានការអនុញ្ញាតឱ្យលេងឬមិនមានវិធានការ បង្រ្កាបនោះលោកឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្លាប់បានបញ្ជាក់ជូនហើយថា នឹងចាត់វិធានការបង្រ្កាបបើករណីនេះកើតមានក្នុងមូលដ្ឋាន ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya