ភ្នំពេញ ៖ កាលពីវេលាម៉ោង៣និងទាបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ត្រង់ចំណុចមុខអាកាសយានភ្នំពេញអន្តរជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កែងផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូសេ១២៥មួយគ្រឿង សេរីឆ្នាំ២០០៨ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1c-7591 បើករបរដោយយុវជនម្នាក់ និងនារី២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង និងមួយគ្រឿងទៀតម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល1H-7686 បើកបរដោយយុវជន៣នាក់ ធ្វើដំណើរស្របគ្នាលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរេ ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនបានបុករះម៉ូតូទាំង២គ្រឿង បណ្ដាលឲ្យយុវជន២នាក់ស្លាប់ និង៤នាក់រងរបួសធ្ងន់និងស្រាល ៕