ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ របួសធ្ងន់​២​នាក់​ ​

ឡាន​បុក​ម៉ូតូ របួសធ្ងន់​២​នាក់​ ​

ភ្នំពេញ​៖ យុវជន​២​នាក់​ត​ហ​រូ​វរ​បួស​ធ្ងន់ធ្ងរ​ដោយសារ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ពេញទំហឹង​នៅ​ចំណុច​ភូមិ​បឹង​ស្នោរ ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២​នឹង​០០​នាទី​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ ។
​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​យុវជន​ម្នាក់​ដើរ​ផ្លូវជាតិ​លេខ​១ ហើយ​យុវជន​ម្នាក់ទៀត​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ហើយ​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​គេច​ពី​យុវជន​ដើរ​ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង មួយគ្រឿង​កំពុង​បើកប​ញ្ជ្រា​ស​គ្នា​រេ​ចង្កូត​បុក​ទាំង​យុវជន​ដើរ​នឹង​យុវជន​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​គរ​គ្នា​របួសធ្ងន់​ស្រាល​ពី​នាក់​តែម្តងទៅ ហើយ​រថយន្ត​បង្កហេតុ​ក្រោយ​ដឹងថា​បុក​គេ​ឲ្យ​រងរបួស​រួច​នោះ​ក៏បាន​បើក​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្តង ។​
​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​របស់​មន្ទីរពេទ្យបង្អែក​មានជ័យ​ចុះមក​អន្តរាគមន៍​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ។ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​នគរបាល​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​ខណ្ឌ​មានជ័យ រងចាំ​ដោះស្រាយ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya