ប៉ៃលិន៖ កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន គ្រោះថ្នាក់ចរាចណ៍នេះបង្កឡើងដោយសារយុវជនជិះម៉ូតូក្នុងល្បឿនលឿន គេចរថយន្តហើយក៏ជ្រុលទៅបុកបង្គោលចរាចណ៍ សន្លប់នៅហ្នឹងកន្លែង ។
ជនរងគ្រោះឈ្មោះ ឡៃ ប៊ុនតឿ អាយុ២៥ឆ្នាំ ជាកសិករ ជាកូនមេភូមិ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ជិៈម៉ូតូឌ្រីម១២៥ សេរីឆ្នាំ២០០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១A-0620 ក្នុងទិសដៅពីលិចទៅកើត ។ រងរបួស បែកក្បាល បាក់ដៃស្តាំ បាក់ជើងស្តាំព្រមទាំងរបួសពេញខ្លួន ចំណែកម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង។
មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-0620 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៧ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុដែលជាផ្លូវកោងក៏ឃើញរថយន្តមួយគ្រឿងមិនស្គាល់ ម៉ាកដែលមកពីមុខ រួចបានគេចជ្រុលទៅបុកបង្គោលចរាចណ៏ យ៉ាងពេញទំហឹងបណ្តាលឲ្យសន្លប់នៅកន្លែងតែម្តង ៕