ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​យួន​២​នាក់ រួម​នឹង​ថ្នាំញៀន​៤​កញ្ចប់​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនជាតិ​យួន​២​នាក់ រួម​នឹង​ថ្នាំញៀន​៤​កញ្ចប់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ ឋិត​នៅ​ចំណុច ផ្ទះជួល​លេខ​១៤ ផ្លូវជាតិ​លេខ​៥ ច្រកចូល​បារ​ចតុមុខ ភូមិ​១៦ ក្រុមទី​១០៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ជនជាតិ​វៀតណាម​២​នាក់​ម្តាយ​និង​កូន ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង គ្រឿងញៀន​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​ថ្នាំញៀន​ខុស ច្បាប់ ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​តូច និង​លុយ​មួយចំនួន ។​
​ជនសង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ង្វៀង ធី​ធី អាយុ​៤៦​ឆ្នាំ​(​ជា​ម្តាយ​) និង​ឈ្មោះ តាំង យូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​ជា​កូន​) និង​ដកហូត​បាន​ថ្នាំញៀន​៤​កញ្ចប់​តូច រួម​នឹង​លុយ មួយចំនួន ។​
​បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ម្តាយកូន​មកកាន់ ការិយាល័យ​នគរបាល ប្រឆាំង​គ្រឿង​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya