ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» ព័ត៌មានជាតិ » ឡានបុករះចូលផ្ទះប្រជាពលរដ្ឋ ៣ល្វែង បណ្តាលឲ្យ មនុស្សច្រើននាក់រត់គេចចែកជើងគ្នា នៅភ្នំពេញ

ឡានបុករះចូលផ្ទះប្រជាពលរដ្ឋ ៣ល្វែង បណ្តាលឲ្យ មនុស្សច្រើននាក់រត់គេចចែកជើងគ្នា នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក នីសាន់ បែនកង់៦ ពណ៌ខៀវ ឆ្នូត ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-1925 ដឹកខ្សាច់ បើកបរដោយយុវជនម្នាក់ ពាក់ក្រវិលពេញត្រចៀក ។

មុនកើតហេតុ ផ្ទះទាំង៣ល្វែង ម្ចាស់លក់ដូរ ស្រាប់តែនៅវេលាម៉ោងខាងលើ រថយន្តបង្ក បើកបរល្បឿនលឿន ពីត្បូង ទៅជើង លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងោក ទើបរេចង្កូតឡើងចិញ្ចើមផ្លូវ បុករះ ជើងសរសរសំយ៉ាប បាក់រាយប៉ាយ ផ្ទះចំនួន៣ល្វែង បាក់សំយ៉ាបទាំងស្រុង បាក់បង្គោលភ្លើង បុករុញផ្ទប់ជាប់ម៉ូតូ ម៉ូតូកង់បី ទល់ជាប់ជញ្ជាំងផ្ទះទើបទៅមុខលែងរួច បណ្តាលឲ្យខូចខាត សម្ភារ: លក់ដូរ សំយ៉ាប របស់របរ ម៉ូតូ២គ្រឿង រថយន្តខ្ទេចរួញកាប៊ីន មនុស្សច្រើននាក់រត់គេចចែកជើងគ្នា ។

តាមសម្តីយុវជនបើកបររថយន្តវិញ បានឲ្យដឹងថា មុនកើតហេតុ គាត់បើកគេចពីម៉ូតូ ទើបជ្រុលចង្កូតបែបនេះ ក្រោយពីរៀបរាប់ប្រាប់អ្នកសារព័ត៌មានហើយ យុវជនរូបនេះឡើងទៅសង្ងំដេកក្នុងកាប៊ីនរថយន្តបាត់ ។

សមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យផលទទួលរងប៉ះពាល់ ឃាត់ជនបើកបររថយន្តបង្ក ។ ករណីខាងលើ មិនបង្កឲ្យពលរដ្ឋរងរបួសឡើយ សមត្ថកិច្ច រកវិធីយករថយន្តចេញពីគំនរបាក់បែក ហើយយកទៅរក្សាទុករង់ចាំដោះស្រាយផលប៉ះពាល់ជាមួយម្ចាស់ផ្ទះរងគ្រោះ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya