ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ទីតាំងផលិតពពុះសណ្ដែកចំនួន៧ ត្រូវខាងជំនាញចុះបិទអាជីវកម្ម ក្រោយរកឃើញផ្ទុកសារធាតុគីមី នៅកណ្តាល

ទីតាំងផលិតពពុះសណ្ដែកចំនួន៧ ត្រូវខាងជំនាញចុះបិទអាជីវកម្ម ក្រោយរកឃើញផ្ទុកសារធាតុគីមី នៅកណ្តាល

ខេត្តកណ្ដាល៖ ករណីចុះបិទទីតាំង ធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និងរឹបអូសពពុះសណ្ដែកផ្ទុកគីមី ស្ថិតនៅភូមិពុកឬស្សី និងភូមិស្វាយអាត់ ឃុំពុកឬស្សី ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ដោយមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកណ្តាល សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី អធិការស្រុក ប៉ូលីសប៉ុស្តិ៍រដ្ឋបាល បានទទួលការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

ក្រោយរកឃើញពពុះសណ្ដែក ផលិតរួចមានផ្ទុកគីមីបូរ៉ាក់ (គីមីសំរាប់រក្សាសាកសព) ចំនួន១០៨គីឡូក្រាម នៅទីតាំងផលិតពពុះសណ្ដែកចំនួន៧កន្លែង ត្រូវបានបិទបណ្ដោះអាសន្ន ត្រូវបានរឹបអូសយកទៅរក្សាទុក ដើម្បីធ្វើការបំផ្លាញចោល នៅពេលក្រោយ ដើម្បីការពារផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកប្រធានសាខាក៏បានសំណូមពរម្ចាស់សិប្បកម្មទាំងអស់ ដែលកំពុងប្រកបរបរពាក់ព័ន្ធ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីខុសច្បាប់បន្តទៀត ឬសុំឲ្យបញ្ឈប់ជាបន្ទាន់ ព្រោះវាបានធ្វើឲ្យប៉ះពាល់ សុខភាពប្រជាជនធ្ងន់ធ្ងរណាស់ ហើយអាចភ្លាត់ស្នៀត ប៉ះចំបងប្អូនសាច់ញាតិ អ្នកផលិតនៅថ្ងៃណាមួយក៏ថាបាន ហើយសារធាតុគីមីហាមឃាត់នេះ គ្រោះថ្នាក់ណាស់ បើសិនជាពិសារទៅ នឹងបង្កជាជំងឺមហារីក និងជំងឺប្លែកៗច្រើនមុខណាស់។
ការរកស៊ីដោយចរិកទុច្ចរិតនេះស្មើនឹង មានចេតនាសម្លាប់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគលក្ខណះប្រយោល។ ដូច្នេះសូមជំនាញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការមេត្តាចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖បម្ចាស់ទីតាំងទាំង៧ មានរាយនាមដូចខាងក្រោម៖
*ទី១៖ លោក យ័ន្ត ឌឹន ចំនួន២៨,៥គីឡូក្រាម
*ទី២៖ លោក វ៉ូច សាវុន ចំនួន២៤គីឡូក្រាម
*ទី៣៖ លោកស្រី ស្រេង សុខមួយ ចំនួន១២គីឡូក្រាម
*ទី៤៖ លោក ស្រេង ហួរ ចំនួន៥គីឡូក្រាម
*ទី៥៖ លោក ជន់ សុខភាព ចំនួន១០គីឡូក្រាម
*ទី៦៖ លោកស្រី សៀង មឿន ចំនួន២៣.៥គីឡូក្រាម
*ទី៧៖ លោកស្រី កូយ ស៊ីតាវ ចំនួន៥គីឡូក្រាម។
ប្រជាពលរដ្ឋកំពុងតាមដាន ពីចំណាត់ការរបស់ ជំនាញ សមត្ថកិច្ច អាជ្ញាធរ ស្ថាប័នតុលាការ តើចាត់បែបណាទៅលើម្ចាស់ទីតាំង ទាំង៧ខាងលើ ខណៈមានអត្តសញ្ញាណ រកឃើញផ្ទុកសារធាតុគីមី ក្នុងការផលិតពពុះសណ្ដែក៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya