ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ភ្លើងឆាបឆេះដបសាំង បណ្តាលឲ្យម្ដាយនិងកូនទាំងពីរនាក់ រងរបួសធ្ងន់ នៅកំពង់ឆ្នំាង

ភ្លើងឆាបឆេះដបសាំង បណ្តាលឲ្យម្ដាយនិងកូនទាំងពីរនាក់ រងរបួសធ្ងន់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:   ករណីភ្លើងឆាបឆេះដបសាំង បណ្តាលឲ្យម្ដាយនិងកូនទាំងពីរនាក់ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកំពង់បាស្រូវត្បូង ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង០៨និង៣៧នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ។

ជនរងគ្រោះជាម្តាយមានឈ្មោះ ណែម ឡា ភេទស្រី មានអាយុ៣៧ឆ្នាំ រីឯកូនឈ្មោះ សាំង គឹមស៊ន់ អាយុ៣ឆ្នាំ ។

មូលហេតុ៖ នៃការឆេះនេះ គឺបណ្តាលមកពីបុរសម្នាក់ ត្រូវជាប្តីស្រ្តីរងគ្រោះនិងជាឪពុក កំពុងផ្សារដំបូលផ្ទះ រីឯប្រពន្ធកំពុងចាក់សាំងលក់ ក៏បណ្តាលឲ្យភ្លើងឆាបឆេះរងរបួសធ្ងន់ម្ដាយនិងកូនទាំងពីរនាក់តែម្តង ។

សម្ភារ:ដែលត្រូវខូចខាតរួមមានដូចជា៖ សាំង៣កាន , សាំដបតូច៥០ដប និងទឹកសុទ្ធដបធំចំនួន១០ដប ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya