ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញាប្រុសស្រី ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន នៅព្រៃវែង

ឃាត់ខ្លួនមុខសញ្ញាប្រុសស្រី ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន នៅព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២និង១៤នាទី  ឃាត់ខ្លួនជាក់ស្ដែងមុខសញ្ញាជួញដូរម្នាក់ និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់។

ជនសង្ស័យឈ្មោះ ផា ស្រីលាក់ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិ -ឃុំ អាចារ្យលាក់ ស្រុក ស្ទឹងសែន ខេត្តកំពង់ធំ និងដកហូតថ្នាំញៀនប្រភេទបេតំហ្វេតាមីន (យ៉ាមា) ចំនួន៥០គ្រាប់។

បន្ទាប់មក សមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញា ដែលពាក់ព័ន្ធរហូតឃាត់ខ្លួនបាន ២ នាក់បន្ថែមទៀត ១ឈ្មោះ ពា ចិត្ត ភេទប្រុស អាយុ ៤៣ ឆ្នាំ នៅភូមិ ពោធិចិន្ដាំ ឃុំ ស្វាយអន្ទរ ។ ២ ឈ្មោះ សួន សុភាក់ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិ ថ្លាវ ឃុំស្វាយអន្ទរ។

ក្នុងចំណោមពីរនាក់នេះ សមត្ថកិច្ចបានឆែកឆេរកឃើញ ម្សៅក្រាមពណ៌សថ្លា  ចំនួន២ កញ្ចប់ ថែមទៀត ។  ជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ព្រែវែង ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya