ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » ករណីមនុស្សស្លាប់ ដោយសារធ្លាក់រណ្តៅរ៉ែ តំបន់រ៉ែមាស នៅមណ្ឌលគិរី

ករណីមនុស្សស្លាប់ ដោយសារធ្លាក់រណ្តៅរ៉ែ តំបន់រ៉ែមាស នៅមណ្ឌលគិរី

មណ្ឌលគិរី ៖ នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១០និង៥នាទី ករណី មនុស្សស្លាប់ ដោយធ្លាក់រណ្តៅរ៉ែ នៅតំបន់រ៉ែមាសស្ថិតនៅភូមិពូទុង​ ឃុំចុងផ្លាស់​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ ។

ជនរងគ្រោះឈ្មោះ សឿន លីណាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែ ស្រុកកំណើត ភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព ខេត្តក្រចេះ ។ បច្ចុប្បន្ន រស់នៅភូមិពូទុង.ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចយើងទើបបានទទួលបាន ព័ត៌មាន ពីក្រុមដែលបានលួចចុះរករ៉ែក្នុងរណ្តៅដែលបានបិទចោលយូរហើយនោះ​ ជាមួយជនរងគ្រោះ នៅវេលាម៉ោង ១៣និង៤៥នាទី។

ក្រោយទទួលបានព័ត៌ភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបានសួរទៅក្រុមដែល ចុះលួចជីករ៉ែជា មួយជនរងគ្រោះ ទើបដឹងថារណ្តៅរ៉ែដែលមានកណីធ្លាក់មនុស្សស្លាប់ ជារណ្តៅរបស់ឈ្មោះ ឌឹម វណ្ណដា ភេទប្រុស រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។

ជុំវិញពត៌មាន កន្លែងកើតហេតុ​ ការ ពិនិត្យសាកសព​រួច យើង សន្និដ្ឋានបានថា​ ជនរងគ្រោះពិតជាស្លាប់ ដោយសាររអិលធ្លាក់ចូលរណ្តៅរ៉ែ បណ្តាលអោយស្លាប់ ពិតប្រាកដមែន​ និងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya