ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅលើទឹកដីស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់​  ||     លោកឧត្ដមសេនីយ៍ត្រី តុន ញាន​ និងលោកអនុសេនីយ៍ឯក ភោក ភន កំពុងបើកភ្លើងខៀវ អោយមេឈើប្រណិតឆ្លងដែន ឈ្មោះ ឈឿង ស័ក្ក កៀរគរពលរដ្ឋខុសច្បាប់ ចូលកាប់ឈើក្នុងទឹកដីថៃ ក្នុងដែនសមត្ថកិច្ចខ្លួន​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក នៅមណ្ឌលគិរី​  ||     បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||   

» ព័ត៌មានជាតិ » បង្ហាញពីសកម្មភាពរបស់ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយជាន់.ក ផង ទាត់ធាក់ ចំពោះមុខប្រជាពលរដ្ឋ នាំអោយមានការរិះគន់យ៉ាងខ្លាំងក្លា

បង្ហាញពីសកម្មភាពរបស់ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយជាន់.ក ផង ទាត់ធាក់ ចំពោះមុខប្រជាពលរដ្ឋ នាំអោយមានការរិះគន់យ៉ាងខ្លាំងក្លា

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «Phon Nary» បានសរសេរថា «លើសហើយលោក ប៉ូលសសង្កាត់ក្បាលកោះ ធ្វើទារុណកម្មលើប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃហើយ បែរជាប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះតដៃ ។ កុំភ្លេចថា ភ្នែកប្រជាពលរដ្ឋច្រើនណាស់ ខ្ញុំជាស្រ្តីមេមាយគ្មានទីពឹងទេ មានតែសុំឲ្យបងប្អូនខ្មែរយើងជួយចែកចាយបន្តដើម្បីឲ្យសម្តេចនាយករដ្ឋមន្រ្តីបានឃើញ ជួយរកយុត្តិធម៌អោយប្រជាពលរដ្ឋផង»។

បញ្ហានេះ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះ  បញ្ហានេះ គឺ សមត្ថកិច្ចអនុវត្តច្បាប់ តែដោយសារជនសង្ស័យរើបម្រាស់ និង ប្រតាយប្រតប់ជាមួយសមត្ថកិច្ច ទើបឈានដល់ការប្រើវិធានការក្តៅតែម្តង ។

មានការបែកធ្លាយវីដេអូមួយ នាពេលថ្មីៗនេះ ដោយបង្ហាញពីសកម្មភាពរបស់ប៉ូលិសប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ប្រើអំពើហិង្សាលើជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ដោយជាន់.ក ផង ទាត់ធាក់ ចំពោះមុខប្រជាពលរដ្ឋ នាំអោយមានការរិះគន់យ៉ាងខ្លាំងក្លា ។

ជនសង្ស័យមិនព្រមឡើងម៉ូតូសមត្ថកិច្ច តាមសម្រួលឡើយ ហើយសមត្ថកិច្ចរកឃើញគ្រឿងញៀន១កញ្ចប់ ដែលបច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តនីតិវិធី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya