ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ ស្លាប់ម្នាក់ និង របួសធ្ងន់ បាក់ជើង ម្នាក់ នៅកំពង់ស្ពឺ

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ ស្លាប់ម្នាក់ និង របួសធ្ងន់ បាក់ជើង ម្នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ស្ទាវ២នាក់សាកកម្លាំងហុងដាC125ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុល បុកបង្គោលចំណាំងស្លាក ស្លាប់មួយ របួសធ្ងន់មួយ ។

នាថ្ងៃទី៣០ខែ០៦ ឆ្នំា២០២០ នៅវេលាម៉ោង ០៣និង១៥ នាទី នៅលើផ្លូវលេខ44 គីឡូម៉ែត្រ106~107 ស្ថិតក្នុងភូមិតាំងពោធិ៍ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះហួសល្បឿន ជ្រុលបុកបុកបង្គោលចំណាំងផ្លាតបាក់អស់ ២ដើម ជិះពីលិចទៅកើត ម៉ូតូម៉ាកC15 សេរី020 ពាក់ស្លាកលេខកំពង់ស្ពឺ1Q-1247 ។

ករណីនេះបណ្តាលឲ្យ : ១/-ឈ្មោះ សេង ធួន ភេទប្រុស អាយុ ២៤ឆ្នាំនៅភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្មានមួក ស្លាប់នឹងកន្លែងកើតហេតុ ។

២/-ឈ្មោះ ទី ឡី ភេទប្រុស អាយុ ១៦ឆ្នាំនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គ្មានមួក របួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពបង្អែកឧដុង្គ តាមរថយន្តសាមុយ ។ ក្រោយកើតហេតុចំណែកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya