ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ឃាត់​ឡានក្រុង បង្កប់​ឈើ​គ្រញូង​ ​

ឃាត់​ឡានក្រុង បង្កប់​ឈើ​គ្រញូង​ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​២០ កុម្ភៈ ឆ្នាំ​២០១៤ ។​
ដោយ​ការព្យាយាម​តាម​ប្រមាញ់​មុខ សញ្ញា​ចរាចរណ៍​ឈើ​គ្រញូង​ដែល​តែង តែ​ចរាចរ​ឆ្លងកាត់​ខេត្ដ​ប​ន្ទា​យ​មានជ័យ និង​ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ដ ក្រុង​លួចលាក់​ដាក់​ឈើ​គ្រញូង​លោក បាន​ដឹកនាំ​កម្លាំង​ចាំ​ពួនស្ទាក់​តាមផ្លូវ ជាតិ​លេខ​៦ ស្ថិតនៅក្នុង​មូលដ្ឋាន​ខេត្ដ​បន្ទាយមានជ័យ រហូត​ទាល់តែ​ឃើញ​មុខ សញ្ញា​រថយន្ដ​សង្ស័យ​ខាងលើ​ក៏​ចេញ ស្ទាក់​តែ​រថយន្ដ​មិន​ព្រម​ឈប់​ធ្វើឱ្យ សមត្ថកិច្ច​របស់លោក​តាម​ចាប់​រហូត ដល់​ចំណុច​មុខ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ដ​បន្ទាយ មានជ័យ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ ពន្លា​ទើប​ស្ទាក់​ចាប់បាន ខណៈដែល​អ្នក បើករថយន្ដ​បើកទ្វារ​រត់គេចខ្លួន​បាត់ ។​
​រថយន្ដ ដែល​សមត្ថកិច្ច​ស្ទាក់ចាប់ បានជា​រថយន្ដក្រុង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-9241 ដែល រថយន្ដ​នេះ​បានធ្វើ​ដំណើរ​ចេញពី​ខេត្ដ​សៀម រាប​ឆ្ពោះទៅ​ខេត្ដ​និង​រាជធានី​តាមរយៈ ការឆ្លងកាត់​ខេត្ដ​បន្ទា​យ​មានជ័យ ។
​ក្រោយ​ការ ស្ទាក់​ចាប់បាន​សមត្ថកិច្ច បាន​នាំយក​រថយន្ដ​មក​រក្សាទុក​នៅ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ​និង​បាន​ត្រួតពិនិត្យ​ថ្លឹង និង​វាស់វែង​ឃើញថា ឈើ​គ្រញូង​ដែល ស្ដុក​នៅក្នុង​រថយន្ដ​ផ្នែក​ខាងក្រោម​នៃ កន្លែង​ដាក់​អីវ៉ាន់​គឺមាន​ឈើ​គ្រញូង​ជា​ដុំ ជ្រុង​រាង​ទ្រវែង​ចំនួន​៨៧​ដុំ​ស្មើនឹង​១.៥៣១ គីឡូក្រាម​ឬ​ស្មើនឹង​១១.៧៧០​ម៉ែត្រគូប​៕

​ដោយ៖ ខៀវ បូរី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya