ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​ខ្សាច់​កិន​បុរស​ម្នាក់ ស្លាប់ ​

ឡាន​ដឹក​ខ្សាច់​កិន​បុរស​ម្នាក់ ស្លាប់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅលើ​ផ្លូវ​ព្រះ​មុនី​រ៉េត មុខ​វត្ដ ន​ន្ទ​មុនី ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។​
​ជន​រង គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​បន្ទាយមានជ័យ 1A-2649 មានឈ្មោះ ឈឹម ហ៊​ន ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ មាន​ស្រុកកំណើត​នៅ​ខេត្ដ ស្វាយរៀង ។ ចំណែក​រថយន្ដ​បង្ក​ហេ​ត ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ជា​ប្រភេទ​រថយន្ដ ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A- 9680 អ្នកបើកបរ​ក្រោយ​កើតហេតុ​បាន រត់គេចខ្លួន​បាត់ ។​
រថយន្ដ​និង​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​លិចទៅ​កើត លុះ​មកដល់​កន្លែង​កើត ហេតុ​អ្នកបើក​ម៉ូតូ​បាន​ជែង​រថយន្ដ​បណ្ដាល ឱ្យ​ប៉ះ​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ទៀត​ក៏​ដួល ចូល​ក្រោម​រថយន្ដ ហើយ​រថយន្ដ​កិន​ចំ កង់​ក្រោយ​ខ្ទេច​ក្បាល​និង​មួកសុវត្ថិភាព ។ ចំណែក​ម៉ូតូ​ខូចខាត​បន្ដិចបន្ដួច​ប៉ុណ្ណោះ​ឯ​អ្នកបើក​បរបាន​បើកទ្វារ​រថយន្ដ គេច ខ្លួន​បាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya