ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» ព័ត៌មានជាតិ » កម្មការិនីរោងចក្រម្នាក់ ដេកស្លាប់នៅបន្ទប់ផ្ទះជួល ចោលប្តីនិងកូន នៅភ្នំពេញ

កម្មការិនីរោងចក្រម្នាក់ ដេកស្លាប់នៅបន្ទប់ផ្ទះជួល ចោលប្តីនិងកូន នៅភ្នំពេញ

ភ្នំពេញ:   ករណីស្រ្តីកម្មការិនីរោងចក្រម្នាក់ ជំពាក់លុយអង្គការ និងមានជំងឺប្រចាំកាយ បានដួលដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ  កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។

សពជនរងគ្រោះឈ្មោះ ខយ លឿយ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ លីចុន ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ-សង្កាត់រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិលំទងថ្មី ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

នៅមុនពេលកើតហេតុ វេលាម៉ោង០៦ព្រឹក មិត្តភ័ក្ដិបានរៀបចំទៅធ្វើការងារដូចរាល់ថ្ងៃ ចំណែកស្រ្តីជនរងគ្រោះ មិនស្រួលខ្លួន បានសុំសម្រាកមួយព្រឹក ក្រែងបានធូរស្បើយ ហើយមិត្តភ័ក្ដិបានចេញទៅធ្វើការបាត់ លុះដល់ម៉ោង ចប់ការងារ មិត្តភ័ក្ដិរស់នៅបន្ទប់ជួលជាមួយគ្នា បានត្រឡប់មកពីធ្វើការវិញ ឃើញបន្ទប់ចាក់សោនៅខាងក្នុង ហើយក៏បានគោះទ្វារជាញឹកញាប់មិនឃើញបើកសោះ អស់រយ:ពេលជិតមួយម៉ោង ក៏អើតមើលតាមចន្លោះបង្អួចបន្ទប់ ក៏ឃើញនារីរងគ្រោះដេកដួលនៅជិតមាត់ទ្វារ បានហៅម្ចាស់ផ្ទះមកគាស់បង្អួច ស្រាប់តែឃើញជនរគ្រោះបាន ស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះដែរ ម្ចាស់ផ្ទះបានទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យផងដែរ ។

ស្រ្តីរងគ្រោះនេះ មានគ្រួសារនៅស្រុកកំណើតខេត្តឧត្តរមានជ័យ ហើយមានកូន៣នាក់ ដោយគាត់មានជំងឺប្រចាំកាយ ហើយមានជីវភាពខ្វះខាត ជំពាក់លុយអង្គការ បានចាកចេញពីក្រុមគ្រួសារមករកការងារធ្វើនៅឯភ្នំពេញ គ្រាន់បាន ប្រាក់ខែជួយផ្គត់ផ្គង់ក្រុមគ្រួសារ ដែលកំពុងជួបប្រទះភាពខ្វះខាត មកធ្វើការ មិនទាន់បានមួយខែស្រួលបួលផង បានស្លាប់ចោលចោលប្តីនិងកូន ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya