ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» ព័ត៌មានជាតិ » បុរសជនជាតិចិនម្នាក់ អារ.កខ្លួនឯង ហូរឈាមស្រោចខ្លួន ដោយមិនដឹងពីមូលហេតុ

បុរសជនជាតិចិនម្នាក់ អារ.កខ្លួនឯង ហូរឈាមស្រោចខ្លួន ដោយមិនដឹងពីមូលហេតុ

នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ករណីធ្វើអត្តឃាតដោយអារ.កដែលបង្កឡើងដោយជនជាតិចិនម្នាក់ ហើយរហូតមកដល់ម៉ោងនេះគេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។

ភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិចិន ស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ Yao XiaoDong ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ.ឃុំកើតហេតុ ។

ជនរងគ្រោះជាជនជាតិចិនរូបនេះបានយកផ្លែឡាមកោរពុកមាត់មកអារ.កខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ។ ករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ គឺរង់ចាំជនរងរបួសត្រឡប់មកពីមន្ទីរពេទ្យវិញ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya