ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន ​នៅព្រះសីហនុ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន ​នៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក ដោយឃាត់​ខ្លួនជនសង្ស័យបានចំនួន២នាក់ គឺ១-ឈ្មោះ ស៊ុន ស្រីសភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២-ឈ្មោះ ជុំ សុធឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករធ្វើនំបុ័ង មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​ ចំពោះវត្ថុតាងដែលដកហូតបានមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១១កញ្ចប់(តូច) ទូរស័ព្ទ​ដៃ១គ្រឿង។

​    បន្ទាប់ពីឃាត់ខ្លួនរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានសហការជាមួយកម្លាំងសមត្ថកិច្ចបន្តទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ុន វន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង១១៖៣០នាទីនៅចំណុចបន្ទប់ជួលក្រោយផ្នែកសឹក​រងស្រុកព្រៃនប់ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ​ដោយដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៧កញ្ចប់(ធំ) ទូរស័ព្ទដៃចំនួន២គ្រឿងនិងជញ្ជីងថ្លឹងចំនួន១ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya