ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសម្នាក់​ ក្រោយពេលផឹកស៊ីស្រវឹងស្រែកច្រៀង និងចាក់ធុងបាស់ឮខ្លាំងៗក្នុងកម្មវិធីខួបកំណើត ​រំខានដល់អ្នកជិតខាង​ និងមានទំនាស់ជាមួយសមត្ថកិច្ច នៅភ្នំពេញ

ឃាត់ខ្លួនបុរសម្នាក់​ ក្រោយពេលផឹកស៊ីស្រវឹងស្រែកច្រៀង និងចាក់ធុងបាស់ឮខ្លាំងៗក្នុងកម្មវិធីខួបកំណើត ​រំខានដល់អ្នកជិតខាង​ និងមានទំនាស់ជាមួយសមត្ថកិច្ច នៅភ្នំពេញ

ភ្នំពេញ៖  កាលពីវេលាម៉ោង១១​ និង២០នាទីយប់ថ្ងៃទី២៩​ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងតាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

នៅក្នុងហេតុការណ៍នេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើតបានចោទប្រកាន់សមត្ថកិច្ចថា​ បានមកដល់ភ្លាមៗ

និយាយគំហក និងប្រើអំពើហិង្សាមកលើពួកគាត់ ហើយបម្រុងដកកាំភ្លើងគំរាមពួកគាត់ទៀតផង។

​មុនពេលកើតហេតុ ផ្ទះខាងលើបានធ្វើកម្មវិធីខួបកំណើត និងបានចាក់ធុងបាស់ច្រៀងរាំជាមួយសាច់ញាតិ បងប្អូនយ៉ាងសប្បាយ។ លុះមកដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស់បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តរហូតដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិន ឲ្យបន្តការចាក់ធុងបាស់ក៏ស្រាប់តែមានជម្លោះជាមួយគ្នាទៅវិញទៅមក រហូតដល់មានការប្រទាញប្រទង់គ្នា ប៉ះទង្គិចគ្នាមួយប្រាវ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសម្នាក់ដែលស្ថិតក្នុងអាការស្រវឹងយកទៅ អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។

ហេតុការណ៍នោះមានតែការប្រទាញប្រទង់គ្នាប៉ុណ្ណោះ គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ។ ពេលនោះសមត្ថកិច្ចដែលចុះទៅធ្វើអន្តរាគមន៍បានជ្រុះវិទ្យុទាក់ទងហើយក៏បានឱនរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់ផ្ទះនោះចោទថាដកកាំភ្លើងខ្លីមកគំរាមគាត់។

​ បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ កំពុងឃុំខ្លួនបណ្ដោះអាសន្ន​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya