ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» ព័ត៌មានជាតិ » ផ្ទុះការតវ៉ា អាជីវករជិត១០០នាក់ ដែលលក់ដូរមុខរោងចក្រផលិតស្បែកជើង១ ក្រុងតាខ្មៅ ដោយសារយកថ្លៃឈ្នួលទីតាំងថ្លៃពេក នៅកណ្តាល

ផ្ទុះការតវ៉ា អាជីវករជិត១០០នាក់ ដែលលក់ដូរមុខរោងចក្រផលិតស្បែកជើង១ ក្រុងតាខ្មៅ ដោយសារយកថ្លៃឈ្នួលទីតាំងថ្លៃពេក នៅកណ្តាល

(កណ្តាល)៖  នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ  ក្រុមអាជីវករប្រមាណជិត ១០០នាក់ ដែលលក់ដូរនៅមុខរោងចក្រផលិតស្បែកជើង ( ឈី មិង ស៊ីន ហ្វេក ធើរី ឯ-ក ) នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  បានផ្ទុះការតវ៉ា បន្ទាប់ពីរដ្ឋបាលរោងចក្រ បានហៅពួកគាត់ទៅប្រជុំ ហើយទាមទារតម្លៃឈ្នួលទីតាំងលក់ និងថ្លៃភាស៊ីអនាម័យថ្លៃ ហួសពីសមត្ថភាពពួកគាត់។  មុខរបររបស់ពួកគាត់គឺលក់ដូចជាទឹកបរិសុទ្ធ និង គ្រឿងកំប៉ុងដាក់ក្នុងធុងទឹកកក តែមួយធុងតូច ហើយត្រូវខាងរដ្ឋបាលរោងចក្រទាមទារយកថ្លៃឈ្នួលទីតាំង មួយ ខែឲ្យបង់១៥ម៉ឺនរៀល និងថ្លៃភាស៊ីមួយថ្ងៃ៣០០០រៀលបន្ថែមពី លើថ្លៃឈ្នួលទីតាំង ទៀត។ ចំណែកអ្នកលក់បាយលក់ម្ហូប លៀសហាល លក់ទឹកអំពៅ លក់គ្រឿងជ្រលួក ( គ្រឿងម្ជូ )គ្រែតូចដាក់បាន១ថាសក៏តម្រូវឲ្យបង់ថ្លៃឈ្នួលទីតាំងមួយខែ១៥ម៉ឺនរៀល និងយកថ្លៃភាស៊ីអនាម័យក្នុង១ថ្ងៃ៣០០០រៀលដែរ។

ក្រុមអាជីវករខ្លះទៀតក៏បានឲ្យដឹងដែរថា អ្នកលក់ដូរដែលបង់លុយឲ្យរដ្ឋបាល រោងចក្រក្នុងមួយខែ១៥ម៉ឺនរៀល និងថ្លៃភាស៊ីអនាម័យក្នុងមួយ ថ្ងៃ៣០០០រៀល នោះគឺចល័តទីតាំងទេ។ បានន័យថា កន្លែងដែលពួកគាត់លក់ដូរ នោះមិនមែន ជាកន្លែងដែលទទួលបានសិទ្ធិផ្តាច់មុខទេ អ្នកណាក៏អាចដាក់លក់បានដែរ ។ ដោយឡែកអ្នកដែលបោះទីតាំងជាតូបលក់ដូរពេញសិទ្ធិដែលមិនអាចអ្នកណា

មកលូកលាន់បានដូចជា លក់បាយ លក់ម្ហូប លក់កាហ្វេ លក់គ្រឿងកំប៉ុង ទឹកបរិសុទ្ធជា ដើមដែលមានតូបទំហំមួយម៉ែត្របួនជ្រុងត្រូវបង់ថ្លៃឈ្នួលតូបក្នុងមួយខែ២០០ដុល្លារ

អាមេរិកនិងថ្លៃភាស៊ីក្នុងមួយថ្ងៃ៣០០០រៀលថែមទៀត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya