ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||     នៅស្រុកជលគិរី បទល្មើសនេសាទ កើតឡើងយ៉ាងពេញបន្ទុក ដោយសារមន្ត្រីជំនាញមិនចាត់វិធានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ប្តីប្រពន្ធ ជួញដូរគ្រឿងញៀន ដកហូតបានថ្នាំជាង៦ពាន់គ្រាប់ នៅបន្ទាយមានជ័យ

សមត្ថកិច្ចឃាត់ខ្លួន ប្តីប្រពន្ធ ជួញដូរគ្រឿងញៀន ដកហូតបានថ្នាំជាង៦ពាន់គ្រាប់ នៅបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖   នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចផ្សារអូរអំបិលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ទុយ សុធា អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ដកហូតបានថ្នាំ ប្រភេទម្សៅក្រាមសថ្លា ចំនួន១ថង់ និងថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wy ចំនួន០១ថង់ខៀវ ស្មើចំនួន២០០គ្រាប់។

បន្ទាប់មកបានបន្តនាំជនសង្ស័យខាងលើ ទៅឆែកឆេរនៅលំនៅដ្ឋាន ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ពេលទៅដល់ប្តីរបស់ជនសង្ស័យ ឈ្មោះ ឈិន សំពៅ អាយុ៥១ឆ្នាំ បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងដកហូតបាន ថ្នាំប្រភេទម្សៅក្រាមសថ្លាចំនួន៣កូនថង់ និងប្រភេទ គ្រាប់ចំនួន២គ្រាប់ កែវជក់ចំនួន១។

ជនសង្ស័យ ទាំង២នាក់ ប្តី-ប្រពន្ធ រកឃើញវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាចំនួន១ថង់, ថ្នាំប្រភេទគ្រាប់ពណ៌ផ្កាឈូកអក្សរ wyចំនួន១សុង ស្មើនិង៣០ថង់ខៀវ, កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១, ទូរស័ព្ទដៃចំនួន២គ្រឿងកូនកាបូប ក្រណាត់ច្រកគ្រឿងញៀនចំនួន១, ធុងទឹកកកពណ៌ក្រហមលាក់គ្រឿងញៀនចំនួន១ សរុបវត្ថុតាង៖ ថ្នាំប្រភេទម្សៅក្រាមសថ្លា ទាំងអស់មានចំនួន៥ថង់, ថ្នាំប្រភេទគ្រាប់ចំនួន៣១ថង់ខៀវ ស្មើនិង៦,០០៥គ្រាប់។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅការិយាល័យប្រឆាំងគ្រឿងញៀន៕

 

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya