ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ​ក្នុងដែនជម្រកសត្វព្រៃកែ​វសីមា​ នឹងភ្នំព្រិចនៅតែបន្តកើតមានពេញបន្ទុក​  ||     ភ្ញាក់ផ្អើល! លោក ( ជុំវន ) អតីតអធិការ រងនគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បុគ្គលរូបនេះ បានដើររំលោភទន្ទ្រានយកដីចំការ ដែលមានកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋស្លូតត្រង់ជាង ២០០គ្រួសារ​  ||     មេឈ្មួញជើងខ្លាំងឈ្មោះ តា វឿន រកស៊ីជួញដូរឈើជិតដប់ឆ្នាំ មកហើយនៅតែគ្មានសមត្ថកិច្ច និងមន្ដ្រីជំនាញមិនដែលធ្វើការ បង្ក្រាបបានម្តងណាឡើយ​  ||     លោក ឈុន សុភមង្គល សាងភាពល្បីល្បាញខាងពុករលួយយ៉ាងខ្លាំងក្លា ?​  ||     ភ្ញាក់ផ្អើល លោកចៅក្រម ហម ម៉េងសែ បានសម្រេច ដោះលែងចោរឆក់ទូរស័ព្ទ ?​  ||   

» ព័ត៌មានជាតិ » ឆក់កាបូបពីស្រ្តីជនជាតិចិន កម្លាំងនគរបាលចាប់វាយខ្នោះ និងបញ្ជូនទៅតុលាការ នៅភ្នំពេញ

ឆក់កាបូបពីស្រ្តីជនជាតិចិន កម្លាំងនគរបាលចាប់វាយខ្នោះ និងបញ្ជូនទៅតុលាការ នៅភ្នំពេញ

(ភ្នំពេញ)៖  ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលឆក់កាបូបរបស់ជនជាតិចិននៅចំណុចមុខម៉ាតនាគបាញ់ទឹក ផ្លូវសុធារស ក្រុម២៥ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣៖៣០នាទី។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ជនសង្ស័យឈ្មោះ មិត្ត ភារម្យ ហៅ រុំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច កំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ TANG CHUNFAN ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ BUSINESS ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរទេសចរណ៍។

សម្ភារដែលបាត់បង់រួមមាន៖ កាបូបស្ពាយ ពណ៌ប្រផេះ ចំនួន ០១, លិខិតឆ្លងដែនលេខ K០៣៣៥៦៨៤៤ ចំនួន០១ក្បាល, កាតធនាគារចំនួន ០៤សន្លឹក, អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន០១ សន្លឹក, ទូរសព្ទដៃចំនួន២គ្រឿង, ប្រាក់ដុល្លារចំនួន៣០០ដុល្លារ និងប្រាក់យ័នចិនចំនួន ១,៣០០យ័ន។

របាយការណ៍បានបន្តថា កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ប្រផេះ) ប្រព្រឹត្តនៅចំណុចមុខម៉ាតនាគបាញ់ទឹក ផ្លូវសុធារស ក្រុម២៥ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យជិះម៉ូតូម៉ាកហ្គែននីអូ ពណ៌ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IB-4877 ម្នាក់ឯង។ នៅពេល ជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ កំពុងដើរម្នាក់ឯង មានស្ពាយកាបូប ពណ៌ប្រផេះ។ ភ្លាមនោះជនសង្ស័យក៏បានជិះម៉ូតូចូលទៅជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya