ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បង្ក​របួសស្នាម ​

ជនសង្ស័យ​ម្នាក់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បង្ក​របួសស្នាម ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ ពីបទ​បង្ក​ហិង្សា​លើ​អ្នកភូមិ ញាតិ​ជិតខាង​និង​គ្នា បណ្តាល ឲ្យ​រងរបួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ​។
​ជនរងគ្រោះ​មានឈ្មោះ តូច សុក ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី និង ជនសង្ស័យ​វិញ មានឈ្មោះ រុន កុសល ហៅ​សោម វណ្ណា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជា​កសិករ ទាំង​ជនរងគ្រោះ និង​ជនបង្ក​ហេតុ រស់នៅ​ក្បែរ​គ្នា ស្ថិតក្នុង​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​
​មុនពេល​កើតហេតុ ពួកគេ​ក៏បាន​អង្គុយ ផឹកស្រា​ជាមួយគ្នា នៅមុខ​ផ្ទះ​របស់​ជនរ​ង​គ្រោះ ហើយ​ក៏មាន​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ចត នៅ​ជិត​កន្លែង​ពួកគេ​អង្គុយ​ផឹក​ដែរ​។ នៅពេល នោះ កូនប្រុស​របស់​ជនបង្ក​ហេតុ ឈ្មោះ រុន កុសល រត់​ចុះ​រត់​ឡើងលើ​រ៉ឺម៉ក​កង់​បី ហើយ​ជនរងគ្រោះ ម្ចាស់​រ៉ឺម៉ក​កង់​បី គាត់ ស្រែក​ទៅ​កូនប្រុស របស់​ជនបង្ក​ហេតុថា កុំ​រត់​ចុះឡើង​ប្រយ័ត្ន​ធ្លាក់​។ ពេលនោះ​ជន បង្កហេតុ គាត់​ក៏​ងើប​ពី​កន្លែង​ផឹក ដើរទៅ​ចាប់​កូន​របស់ខ្លួន​វ៉ៃ ហើយ​ជនរងគ្រោះ​ឈ្មោះ តូច សុក គាត់​បាន​និយាយ ទៅកាន់​ជន បង្ក​ហេតុថា វ៉ៃ​កូន​ធ្វើ​ស្អី​។ ស្រាប់តែ​ជនបង្ក​ហេតុ (​ដៃដល់​) ទាញ​ដប​ស្រា​វាយ​មកលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​នាំទៅ​កាន់​ម​នី្ទ​រ​ពេទ្យ​ក្នុងភូមិ ដើម្បី​ព្យាបាល​របួស​។​
​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ទាំង​ភាគី​ជនសង្ស័យ និង​ភាគី​ជនរងគ្រោះ បាន​មកជួប​សម្របសម្រួល​គ្នា នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ ក្នុងនាម​ជា​អ្នកភូមិ​រស់​ក្បែរ​ខាង​គ្នា​។ តែដោយសារ​ភាគី​ជនរងគ្រោះ បាន​ទារ​សំណង រហូតដល់​ទៅ ៨​ពាន់​ដុល្លារ ហួស​លទ្ធភាព​របស់​ភា​គី​ជនសង្ស័យ ដែលមាន​លទ្ធភាព​ត្រឹមតែ ១​ពាន់​ដុល្លារ ធ្វើ​ឲ្យ​ភាគី​ទាំង សងខាង​មិន​ត្រូវរ៉ូវ​គ្នា ហេតុដូច្នេះ​សមត្ថកិច្ច​យើង សម្រេច​កសាង​សុំ​ណំ​រឿង បញ្ជូនទៅ​តុលាការ នេះ​ប្រភពពី​មន្ត្រី​ផ្នែក ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​។​
​ស្ត្រី​ជា​ប្រពន្ធ​បន្តថា ភាគី​ជនសង្ស័យ​ថា​សង​១​ពាន់​ដុល្លារ​តែប៉ុណ្ណោះ គាត់​មិន​ព្រម​ទេ ពីព្រោះ​គាត់​មិនដឹងថា ក្បាល​ប្តី​គាត់ ប៉ះពាល់​អ្វីខ្លះ​នៅ​ថ្ងៃក្រោយ​។ ទោះបីជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង ករណី​បង្ក​របួស ស្នាម​នេះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​នៅថ្ងៃនេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya