ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » រថយន្តម៉ាកហ៊ីយ៉ាន់ដាយ​មួយគ្រឿង ​បើកបរដោយបុរសម្នាក់ ជាជនជាតិចិន​ ពន្លះទ្រូងផ្លូវក្នុងបរិវេណកោះពេជ្រ និងរងរបួសធ្ងន់មនុស្សម្នាក់ នៅភ្នំពេញ

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ​មួយគ្រឿង ​បើកបរដោយបុរសម្នាក់ ជាជនជាតិចិន​ ពន្លះទ្រូងផ្លូវក្នុងបរិវេណកោះពេជ្រ និងរងរបួសធ្ងន់មនុស្សម្នាក់ នៅភ្នំពេញ

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង៣​ និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ​ ក្បែរស្ពានឥន្ទធនូ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក​ហ៊ីយ៉ាន់ដាយ​ ប្រភេទរថយន្តទេសចរណ៍​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AZ- 3557 បានធ្វើដំណើរពីកើតមកលិច​ ក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុចកើតហេតុក្បែរស្ពានឥន្ទធនូបានបុកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ជាច្រើនត្រឡប់​ រងការខូចខាតយ៉ាងដំណំ​ និងធ្វើឲ្យតៃកុងជាជនជាតិចិន​បើកបរតែម្នាក់ឯងរងរបួសធ្ងន់​ផងដែរ​ ។

​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន​បានមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំដោះស្រាយតាមក្រោយ​ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya