ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ ត្រូវ​ភាគី​ម្ខាង​ទៀត​ដេញ​ធ្លា​ក់ដួល​អូស​ជាង​១០​ម៉ែត្រ​ ​

ម៉ូតូ​បុក​ម៉ូតូ ត្រូវ​ភាគី​ម្ខាង​ទៀត​ដេញ​ធ្លា​ក់ដួល​អូស​ជាង​១០​ម៉ែត្រ​ ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​១៨២ ក្នុង​សង្កាត់​អូ​ឫស្សី​១ ខណ្ឌ​៧​មករា ។​
​បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ខណៈដែល​ពូកគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អា​ខុន បាន​ជិះ​វាក់​នឹង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ណាយ​ហ​ត​មួយគ្រឿង ធ្វើ​ឲ្យ​បុរស​ដែល​ជិះ​ម៉ូតូ​ណាយ​ហ​ត​ខឹង ក៏បាន​បើក​ម៉ូតូ​ដេញ​ធាក់​បុរស​ជិះ​ម៉ូតូ​អាយ​ខន​មួយ​ជើង​ដួល​ប្រាវ​តែ ម្តង ។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស ២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨២​ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុចកើតហេតុ​ក៏បាន​វាក់​នឹង​បុរស​ម្នាក់​ជិះ​ម៉ូតូ​ណាយ​ហ ត​មួយគ្រឿង ហើយ​ភាគី​ខាង​ម៉ូតូ​អាយ​ខុន បាន​ស្រែក​សម្លុត​ភាគី​ម៉ូតូ​ណាយ​ហ​ត រួច​បុរស​ដែល​ជិះ​ម៉ូតូ​ណាយ​ហ​ត​ខឹង ក៏បាន​បើក​ម៉ូតូ​ដេញ​ធាក់​បុរស​ជិះ​ម៉ូតូ​អាយ​ខន​មួយ​ជើង បណ្ដាល​ឲ្យ​ដួល​អូស​ជិត​១០​ម៉ែត្រ រងរបួស​ធ្ងន់ បន្ទាប់មក ភាគី​ជិះ​ម៉ូតូ​ណាយ​ហ​ត បាន​ជិះ​គេចខ្លួនបាត់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya