ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​រកឃើញ​ឈើ​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ស្រះ​ទឹក ​ នៅស្ទឹងត្រែង​

សមត្ថកិច្ច​រកឃើញ​ឈើ​ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ស្រះ​ទឹក ​ នៅស្ទឹងត្រែង​

ស្ទឹងត្រែង​:   កាលពី​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ​២០២០​ ក្រោយពី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ដឹកឈើ​ខុសច្បាប់​យកទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក​ទឹក​លោក ក៏បាន​រាយការណ៍​និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានដាក់​បទបញ្ជា​មក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ​យ័ ចុះបង្ក្រាប​ឈើ លាក់ទុក​​ក្នុង​ស្រះ​ទឹក​មួយកន្លែង​។

​ប្រតិបត្តិការ​ស្រាវជ្រាវ​រុករក​វត្ថុតាង​បទល្មើស​ព្រៃឈើ ក្នុងភូមិ​សាស្ត្រ​ស្រុក​កម្លាំង​កងរាជអាវុធហត្ថ បាន​ប្រទះឃើញ​ករណី​សន្និធិ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ នូវ​ឈើ​អារ​ប្រភេទ​ប្រភេទ​លេខ​១(​ផ្ចឹក​)​ចំនួន​១៤៤​សន្លឹក​ស្មើនឹង​៨,៨១៨​ម៉ែត្រគូប​ប្រព្រឹត្ត​​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក​លើដី​របស់​រដ្ឋ​ត្រង់ចំណុច​UTM(617426-1531819)​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ឫទ្ធី​សែន​ជ័យ​២(​ឧបសម្ព័ន្ធ​) ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​២ ដោយ​ពុំមាន​ម្ចាស់​ទទួលខុសត្រូវ​។ ​ឈ្មួញ​លួច​ដឹកជញ្ជូន​មកពី​ស្រុក​សៀម​ប៉ាង​លាក់ទុក​វត្ថុតាង​ល្មើសច្បាប់​ចំនួន​ខាងលើ​ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រឡ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​និង​ស្រាវជ្រាវ​រក​ម្ចាស់​ខាងលើ​មក​ផ្តន្ទាទោស​តាមច្បាប់​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya